website_news:2019110106

ស្ដ្រីពលករខ្មែរ០២នាក់និងកូនក្នុងផ្ទៃ៨ខែ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ

https://www.facebook.com/CambodiaLabour/ January 9 at 2:13 PM 2019

ស្ដ្រីពលករខ្មែរ០២នាក់ និងកូនក្នុងផ្ទៃ៨ខែ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ តាមប្រភពព័ត៌មានថៃ បានប្រាប់អោយដឹងថា ពលករខ្មែរពីរនាក់ម្ដាយ ឈ្មោះ ឆាំ អាយុ ៤៨ឆ្នាំ និង ឈ្មោះ សៀម អាយុ ២២ ឆ្នាំ ត្រូវជាកូនស្រី ដែលកំពុងមានផ្ទៃពពោះ ៨ខែ បានបើកបរម៉ូតូឌុបគ្នាទៅតាមផ្លូវជាតិស្ថិតនៅក្នុងស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ ត្រូវម៉ូតូមួយគ្រឿងទៀតបើកបរដោយជនជាតិថៃបានបុកគ្នាជាមួយម៉ូតូជនរងគ្រោះបណ្ដាលអោយស្ដ្រីទាំងពីស្លាប់ភ្លាមៗនៅកន្លែងកើតទាំងម្ដាយទាំងកូនក្នុងផ្ទៃហេតុការណ៍គ្រោះថ្នាក់នេះបានកាលពីថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ។

website_news/2019110106.txt · Last modified: 2019/01/11 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki