website_news:2019110107

ទូតកម្ពុជា ដោះស្រាយបញ្ហា ពលរដ្ឋខ្មែររងគ្រោះនៅថៃ២ករណី

https://www.dap-news.com/ ByID:114 Posted on 10 January 2019 | 16:15

ភ្នំពេញ៖ មន្រ្តីស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ បានជួយដោះស្រាយបញ្ហាពលរដ្ឋខ្មែរ ដែលរងគ្រោះនៅ ប្រទេសថៃ ចំនួន២ករណី ដោយសារចាញ់បោកមេខ្យល់ និងបញ្ហាវិវាទការងាររវាងថៅកែ និងកូនចៅ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា មន្រ្តីស្ថានទូតបានសម្របសម្រួល ជាមួយអាជ្ញាធរថៃ ជួយពលរដ្ឋខ្មែររងគ្រោះចំនួន៤នាក់ ដែលរងគ្រោះចាញ់បោកមេខ្យល់ នាំយកទៅកោះសាម៊ុយ អស់លុយ៨០០០បាតក្នុងម្នាក់ៗ ហើយគ្មានការងារធ្វើ និងគ្មានប្រាក់ជាប់ខ្លួន , ២-មន្រ្តីស្ថានទូត បានទទួលពាក្យបណ្តឹងពីពលរដ្ឋខ្មែរ ដែលរត់មកស្ថានទូតវេលាម៉ោង ១១យប់ ថ្ងៃទី៦ មករា ដោយស្នើសុំស្នាក់នៅស្ថានទូតមួយយប់ និងស្នើសុំស្ថានទូតជួយគាត់ ព្រោះគាត់មានបញ្ហាវិវាទជាមួយកូនថៅកែ ។ ប្រភពបន្តថា បន្ទាប់មកអាជ្ញាធរថៃ បានដឹកពលរដ្ឋខ្មែររងគ្រោះ ចំនួន២នាក់ ត្រទ្បប់ទៅប្រទេសខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត និងបានជួយដឹកជញ្ជូនជនរងគ្រោះខ្មែរ២នាក់ ពីកោះសាម៊ុយមកកាន់ស្ថានទូតកម្ពុជា នៅទីក្រុងបាងកកផងដែរ៕ ដោយ៖ នឿត សម្ផស្ប

website_news/2019110107.txt · Last modified: 2019/01/11 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki