website_news:2019110202

នាយកដ្ឋាន ប្រឆាំងការ ជួញដូរមនុស្សបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាលដើម្បីពង្រឹងសមត្ថភាពឆ្លើយតបសកម្មភាពបទល្មើស

http://cambodiapolice.com/policekh/ 10:12 am 11 កុម្ភះ 2019

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជនបានលើកឡើងថា សកម្មភាពជួញដូរមនុស្សនិងអាជីវកម្មផ្លូវភទ លើស្ត្រីនិងកុមារនៅកម្ពុជានៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងក្នុងនោះរួមមាន បញ្ហាពេស្យាចារ ជួញដូរព្រហ្មចារី អាជីវកម្មផ្លូវភេទ ការពពោះជំនួសនិងការជួញដូរសរីរាង្គជាដើម។

មានប្រសាសន៍ខណៈដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាង អោយឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការនិងការប្រើប្រាស់អាវុធដល់នគរបាលរាជធានី នៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យបានបន្ថែមអោយដឹងថា៖ ការធ្វើចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេសដោយខុសច្បាប់ក៏នៅតែជាបញ្ហាប្រឈមដូចជា សុំទាន នេសាទសមុទ្រ បំរើការងារតាមផ្ទះ និងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។ ក្នុងនោះបុរសត្រូវបានគេនាំចេញទៅធ្វើការងារខុសច្បាប់នៅប្រទេសថៃ ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបុរី ប៉ាគីស្ថាន សូម៉ាលី ជប៉ុននិង អារ៉ាប់ប៊ីសាអូឌីតជាដើម។ឯកឧត្តមបន្ថែមអោយដឹងថាវគ្គបណ្តុះបណ្តាល នៅពេលនេះមានគោលបំណងសំខាន់គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញបន្ថែមទៀតក្នុងពេលប្រតិបត្តការបង្ក្រាបបទល្មើសលើបច្ចេកទេស ចាប់ជនសង្ស័យ ការកាពារខ្លួននិងការប្រើប្រាស់អាវុធ រួមទាំងការសង្គ្រោះបឋមពេលដែលមានការទទួលរងរបួស។តាមរយៈវគ្គបណ្តុះបណ្តាលនេះឯកឧត្តមសង្ឃឹមថានិងផ្តល់នៅបទពិសោធន៍និងចំណោះដឹងបន្ថែមទៀតសំដៅរកភាពរីកចម្រើនក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មលើផ្លូវភេទនិងស្ត្រីនិងកុមារ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ មានការចូលរួមពីសំណាក់អង្គការចំនួនពីរ គឺអង្គការមេត្រីអន្តរជាតិ (AIM SWAT) (SUMMIT CHURCH) ដែលមានគ្រូឧទ្ទេសនាមដែលមានបទពិសោធខ្ពស់មកពីសហរដ្ឋអាមេរិក ព្រម ទាំងមានការចូលរួមពីសិក្ខាកាមជា នាយ នាយរងនគរបាលមកពីនាយកដ្ឋាននិងស្នងការដ្ឋានរាជធានីផងដែរ៕

website_news/2019110202.txt · Last modified: 2019/02/11 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki