website_news:2019110207

ពលរដ្ឋកម្ពុជា៣នាក់ត្រូវភាគីថៃដោះលែងឱ្យវិលមកស្រុកកំណើតវិញ

http://www.rasmeinews.com/ February 11, 2019, 7:28 AM

ដោយ៖បាយ័ន/ឧត្តរមានជ័យ៖កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅច្រកអន្តរជាតិជាំស្រងាំក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមានការប្រគល់ និងទទួលពលរដ្ឋកម្ពុជាចំនួន៣នាក់ពីភាគីថៃ។ បន្ទាប់ពីពួកគេទាំង៣នាក់បានឆ្លងដែនចូលដោយខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយត្រូវបានថៃចាប់យកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតចាប់ពីពេលនោះមក។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាពលរដ្ឋកម្ពុជាដែលត្រូវបានភាគីថៃបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារគឺមានទី១ឈ្មោះ ប៉ូវ កប ភេទប្រុស៣០ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅពីបទឆ្លងដែនកាប់ឈើគ្រញូង។ ទី២ឈ្មោៈ សំ រឹម ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ពីបទឆ្លងដែនកាប់ឈើគ្រញូង។ ទី៣ឈ្មោៈ ឡាយ អឿន ភេទប្រុស អាយុ៣៩ឆ្នាំត្រូវចាប់ខ្លួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើក្រញូង។ជនទាំងបីចូលតាមច្រកទឹកជប់ហើយយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃ។ សមត្ថកិច្ចបានបន្តថាចាប់តាំពីថ្ងៃចាប់ខ្លួនរហូតដល់ទី១០ខែកុម្ភៈ ឆ្នាំ២០១៩នេះជនទាំង៣នាក់ត្រូវបានថៃដោះលែងឱ្យមានសេរីភាពរួចបានប្រគល់មកឱ្យអាជ្ញាធរកម្ពុជាដើម្បីវិលត្រឡប់មកកាន់លំនៅស្ថានវិញ។ ក្រោយពីទទួលពីភាគីថៃរួចមកខាងសមត្ថកិច្ចកម្ពុជាបានអប់រំណែនាំនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនដោយខុសច្បាប់បែបនេះតទៅទៀត៕S/

website_news/2019110207.txt · Last modified: 2019/02/11 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki