website_news:2019110208

ដោយសារតែលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល ត្រូវរ៉ូវគ្នាជាមួយមេឈ្មួញឈើទើប ពលករម្នាក់ក្នុងចំណោមគ្នាបីនាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន

https://www.facebook.com/cpnnews.info/ សារព័ត៌មាន ចក្រភពព័ត៌មាន CPN News 11-02-2019

ឧត្តរមានជ័យៈ ប្រភពពីសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបានអោយដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះមកថា លោក ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២នៃយោធភូមិភាគទី៤ បានត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញរកស៊ីឈើប្រណិតបានគាងគរពលករឆ្លងដែនចូលកាប់ឈើក្រញ៉ូងតាមច្រក់ភ្នំតាថងជាកន្លែងឈរជើងរបស់វរព្រំដែនគោកលេខ៤០២ចំណុច២៧៨ គ៣ ស្ថិតនៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជយ័។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេម៉ោង៨:45នាទី ពលករមួយនាក់ក្នុងចំណោមពលករ៣នាក់ត្រូវបានយោធាថៃចាប់ខ្លួន រួមទាំងវត្ថុតាងឈើក្រញូងមួយចំនួនស្ថិតនៅក្ក្នុងស្រុកកាប់ជើង ខេត្តសុរិនប្រទេថៃ ជាប់ព្រំប្រទល់ សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឩត្ដរមានជ័យ។ ពលករដែលត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ចចំរុះរបស់ថៃមានឈ្មោះហម ពេជ្រ ភេទប្រុសអាយុ ៤៧ឆ្នាំរស់នៅ ភូមិអភិវឌ្ឍន៍សង្កាត់អូស្មាច់ក្រុងសំរោង។

ប្រភពពីសមត្ថិច្ចបានអោយដឹងថាលោកប៉ុក សុផលគឺអ្នកនៅពីក្រោយខ្នងពួកឈ្មួញឈើក្រញូងឆ្លងដែន និងដែលបានគាងគរពលករឆ្លងដែនទៅកាប់ឈើក្រញូង ច្រើនឆ្នាំមកហើយនៅក្នុងតំបន់ចាប់ពីបង្គោលស៊ីម៉ាលេខ១៣ រហូតនៅក្នុងទឹសទី៣ទាំងមូលតែម្ដង។ ដែលសកម្មភាពចរាចរណ៍អត់ឈប់ឈរជាច្រើនឆ្នាំមកនេះ គឺដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយកងកំលាំងឈរជើងខាងលើជាពិសេស នៅតំបន់វរៈការពារព្រំដែន៤០២ ដែលបច្ចុប្បន្ន គ្រប់ គ្រងដោយលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផលបានទេ ព្រោះស្វែងរកការទំនាក់ទំនងមិនទាន់បាន៕ ដោយ:សាន់រិន្ទ

website_news/2019110208.txt · Last modified: 2019/02/11 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki