website_news:2019110305

សមត្ថកិច្ចបញ្ជូនជនសង្ស័យ ក្លែងលិខិតឆ្លងដែនខុសច្បាប់ ទៅតុលាការ

http://cambodiapolice.com/policekh/ 10:30 am 11 មីនា 2019

បន្ទាយមានជ័យ៖ នគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល កាលពីថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៩ បានបង្ហាញមុខជនសង្ស័យម្នាក់ បានធ្វើសកម្មភាពក្លែងបន្លំឯកសារសាធារណៈ (ធ្វើលិខិតឆ្លងដែនក្លែងក្លាយ) ឲ្យ ពលករឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ អ៊ឹម សម្ផស្ស ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មុខរបរជាកម្មករ ។ លោកនាយការិយាល័យ បានបញ្ជាក់ថា៖ ក្រោយពីមានបន្តឹងពីជនរងគ្រោះជាពលករជាច្រើននាក់ ដែលបានធ្វើលិខិតឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ពេលសមត្ថកិច្ចថៃត្រួតពិនិត្យលិខិតឃើញថា ជាលិខិតក្លែងក្លាយ ហើយត្រូវភាគីថៃ ចាប់បញ្ជូនមកវិញនោះ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា មកដល់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល ក៏ដូចជាកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បើកការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៊ឹម សម្ផស្ស នៅវេលាម៉ោង៣និង៥០នាទី កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ខែម សុភ័ណ បានបន្តថា៖ ក្រោយពីធ្វើការឃាត់ខ្លួននឹងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា៖ខ្លួនគេពិតជាអ្នកបោះត្រាពន្យាលើលិខិតឆ្លងដែន របស់ពលករដែលហួសកាលបរិច្ឆេតនោះម៉ែន ការធ្វើនេះតាំងពីឆ្នាំ២០១៧មកម្លេះ ។ហើយកាលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៣ រូបគេធ្លាប់បានធ្វើការងារនៅកន្លែងស្ថានទូតខ្មែរ នៅទីក្រុងបាងកក ផ្នែកខាងពន្យាពេលលិខិតឆ្លងដែន ពេលចាប់ការងារខ្លួនបានត្រឡប់មកនៅប៉ោយប៉ែត ដោយបានទិញត្រាឆ្ពាន់ទូតមួយឈុត ។ដោយផ្អែកលើបណ្តឹង ជនរងគ្រោះជាពលករ និងចម្លើយសារភាព ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅទៅតុលាការខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

website_news/2019110305.txt · Last modified: 2019/03/11 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki