website_news:2019110307

អាសូរណាស់ ជួយស៊ែរឲ្យសម្តេចបានឃើញផង! សិប្បកម្មឡឥដ្ឋមួយប្រើក្មេងមិនគ្រប់អាយុ រហូតចូលម៉ាស៊ីនដាច់ដៃត្រឹមក្លៀក

http://isharetoday.com/archives/ POSTED BYBRID DONMARCH 10, 2019

កណ្តាល៖ កុមារីវ័យ៩ឆ្នាំម្នាក់បានបានរអិលធ្លាក់ចូលម៉ាស៊ីនកិនដីបណ្តាលឱ្យដាច់ដៃស្តាំម្ខាងគួរត្រឹមក្លៀកឱ្យសង្វេកខណៈដែលកំពុងធ្វើបញ្ចូលដីទៅក្នុងម៉ាស៊ីនជាមួយឪពុកម្តាយ៖ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៩ មិនា ២០១៩ នៅក្នុងសិប្បកម្មឡឥដ្ឋមួយ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ លាង ស្រ៊ុន។ ចំណែកឯកុមារីរងគ្រោះឈ្មោះ ឆេង ស្រី ភក្រ្ត័ អាយុ៩ឆ្នាំ ស្នាក់នៅនិងបម្រើការងារក្នុងសិប្បកម្មខាងលើ ជាមួយឪពុកឈ្មោះ ឆេង ប៊ុន ហំ អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ៣៣ឆ្នាំ ហើយគ្រួសារនេះបានស្នាក់នៅនិងធ្វើការក្នុងសិប្បកម្មនេះរយៈពេល៦ឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ ឪពុកម្តាយ ជាអ្ន កដាក់ដីចូលក្នុងម៉ាស៊ីន ចំណែកឯកូនស្រីរងគ្រោះ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងលើករៀ បឥដ្ឋដាក់លើរទេះ ហើយនៅពេលដែលកំពុងធ្វើការស្រាប់តែ កុមារីរងគ្រោះបានជ្រុលដៃចូលទៅក្នុងម៉ាស៊ីន បណ្តាលឱ្យដាច់ដៃស្តាំម្ខាងត្រឹមក្លៀក ហើយឪពុកម្តាយក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។

លោក លាង ស៊ុន ដែលជាមេការឡឥដ្ឋខាងលើ បានទទួលស្គាល់ថា គ្រួសារកុមារីរងគ្រោះពិតជាបានធ្វើការនៅក្នុងសិប្បកម្មរបស់លោកជាង៦ឆ្នាំមកហើយមែន ហើយលោកក៏តែ ងតែបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន និងប្រាប់កុំឱ្យក្មេងអាយុក្រោម១៨ឆ្នាំធ្វើការដែរ ប៉ុ ន្តែ ឪពុកម្តាយក្មេងស្រីរងគ្រោះ ចេះតែឆ្លើយថាមិនអីៗ ក៏ចេះតែឱ្យធ្វើទៅ ហើយក្រោយពេលកើតហេតុលោកបានឧបត្ថមប្រាក់ចំនួន៥០០ដុល្លារ និងធានាចេញថ្លៃព្យាបាលរហូតជាសះស្បើយ។

ចំណែកឯលោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល បានប្រាប់តាមទូរសព័្ទថា ករណីនេះលោកបានទទួលព័ត៌មានហើយ ហើយក៏បានបញ្ជូនមន្ត្រីឱ្យចុះទៅធ្វើការពិនិត្យស្រាវជ្រាវហើយដែរ ហើយកំពុងរង់ចាំរបាយការណ៍ពីមន្ត្រី ដើម្បីរកឱ្យឃើញថា តើកុមារីដែលរងគ្រោះនោះ បម្រើការងារធ្ងន់ធ្ងរ ឬគ្រាន់តែស្នាក់នៅជាមួយឪពុកម្តាយ ក្នុងសប្បកម្មខាង ទើ បយើងអាចអនុវត្តវិធានការច្បាប់បាន។

គួរបញ្ជាក់ដែរថា យើងតាមច្បាប់ការងារ គឺមិនអនុញ្ញាតឱ្យកុមារអាយុក្រោម១៨ឆ្នាំ បម្រើការងារនៅតាមបណ្តាររោងចក្រ សហគ្រាស ឬសិប្បកម្មនានា ដាច់ខាត ពិសេសនៅតាមសិប្បកម្មឡឥដ្ឋតែម្តង ប៉ុន្តែ ជារើយៗ នៅតែមានកុមាររងគ្រោះដាច់ដៃ ជើង ក្លាយជាក្មេងពិកា រ ដោយសារគ្រោះថ្នាក់ ក្នុងពេលបំពេញការងារក្នុងសប្បកម្មឡឥដ្ឋ៕

website_news/2019110307.txt · Last modified: 2019/03/11 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki