website_news:2019110308

ថៃត្រៀមបញ្ជូនខ្លួនពលរដ្ឋខ្មែរ ២៣ នាក់ ធ្វើការចែកបៀរ ទៅស្រុកកំណើតវិញ

http://www.pheaktraofficial.com/ By Pheaktra Prak 10/03/2019

ប្រទេសថៃ:យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋាននៃក្រសួងការងារថៃ នៅថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ នេះបានអោយដឹងថា ពលរដ្ឋខ្មែរចំនួន ២៣នាក់ និងឡាវចំនួន ២នាក់ ខុសច្បាប់ ដែលលួចធ្វើការចែកបៀរ នៅក្នុងបនល្បែង ស៊ីសង មួយក្បែរទីក្រុងបាងកក បន្ទាប់ពីត្រូវកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខក្រសួងមហាផ្ទៃថៃ ចាប់ខ្លួនបានកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះបាន សារភាពថាពួកគេ លួចធ្វើការចែកបៀរនិងហៃឡូ ខុសច្បាប់ពិតមែន។ ខាងសមត្ថកិច្ចថៃ កំពុងកសាងសំណុំរឿងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ រួចបញ្ជូនអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ចុះប្រវត្តិរូបក្នុងបញ្ជីខ្មៅហាមចូលធ្វើការនៅក្នុងប្រទេសថៃ រយៈពេល០២ឆ្នាំ រាប់ចាប់ពីថ្ងៃទទួលបានទោស។

website_news/2019110308.txt · Last modified: 2019/03/11 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki