website_news:2019110309

កម្ពុជាទទួលពលរដ្ឋ២នាក់ ពីភាគីវៀតណាម

https://www.facebook.com/ General Department of Immigration – GDI 10-03-2019

ក្រចេះ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នាថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង០០នាទី បានទទួលពលដ្ឋខ្មែរចំនួន ០២នាក់ ពីកម្លាំងប៉ុស្តិ៍វរៈយោធាការពារព្រំដែនវៀតណាមលេខ ៨០១ហ័រលឺ។ សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងពីរនាក់មាន ១-ឈ្មោះ តាំង វ៉ាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅត្រពាំងស្រែក្រៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មុខរបរ បើកបរ និង២-ឈ្មោះ ឃិន ឡុង ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មុខរបរ បើកបរ។

តាមការសាសួរពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើ បានបញ្ជាក់ថា ពួកគាត់បានស៊ីឈ្នួលបើកគោយន្តដឹកស្វាយ ចេញពីប្រទេស ទៅលក់នៅវៀតណាម តាមច្រករបៀង D2 គ្រប់គ្រងដោយវរៈនគរបាលការពារព្រំដែន ៦១៩ ហើយត្រូវយោធាការពារព្រំដែនវៀតណាម ឃាត់ខ្លួនកាលពីវេលាម៉ោង ០១និង០០នាទី រំលងអាធ្រាត ឈានចូល ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩។ ក្រោយពីការណែនាំអប់រំ កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យសាម៉ីខ្លួន ធ្វើកិច្ចសន្យា និងបានអនុញ្ញាតឲ្យទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕

website_news/2019110309.txt · Last modified: 2019/03/11 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki