website_news:2019110310

សម្ថកិច្ចថៃចាប់រថយន្តស៊ីឈ្នួលដឹកពលករខុសច្បាប់ ទៅព្រំដែន

http://www.pheaktraofficial.com/ By Pheaktra Prak 08/03/2019

ប្រទេសថៃ៖កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ បានធ្វើការស្ទាក់ចាប់ រថយន្ត Pickup ម៉ាកIZUZU មួយគ្រឿង នៅលើផ្លូវជាតិ ជាតិ ខេត្តស្រះកែវ ក្នុងការឆែកឆេរនៅក្នុងរថយន្ត កម្លាំងសមត្ថកិច្ចថៃបានរកឃើញពលករខ្មែរខុសច្បាប់ប្រុសស្រីរួមទាំងកូនក្មេង ចំនួន ១១នាក់ កំពុងអង្គុយប្រជ្រៀតគ្នាក្នុងរថយន្ត ។ តាមរបាយការណ៍របស់សម្ថកិច្ចថៃបានប្រាប់អោយដឹងថា ពលករដែលរកឃើញនៅក្នុងរថយន្តខាង លើជាពលករចំណាក់ស្រុកខុសច្បាប់ ធ្វើការទីក្រុងបាងកក តាមការអះអាងរបស់អ្នកបើកបររថយន្តជាជនជាតិថៃ រៀបរាប់ថាមានមេខ្យល់ជាជនជាតិខ្មែរ ទាក់ទងអោយម្ចាស់រថយន្ដទៅទទួលពលករទាំងតាមកន្លែងណាត់ហើយដឹកបន្តទៅព្រំដែនដោយគិតថ្លៃឈ្នួលម្នាក់១៥០០បាត សមត្ថកិច្ចថៃបានឃាត់ខ្លួនម្ចាស់រថយន្តខាងយកទៅកសាងសំណុំរឿងដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។

website_news/2019110310.txt · Last modified: 2019/03/11 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki