website_news:2019110311

ទីប្រឹក្សាទទួលបន្ទុកពលករតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្អូនពលករ

https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ March 8 at 6:46 PM

ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩៖ ទីប្រឹក្សាទទួលបន្ទុកពលករ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកខេត្តអយុទ្យា ដើម្បីជួយអន្តរាគមន៍ ដោះស្រាយបញ្ហាជូន ដល់បងប្អូនពលករយើង ដែលនិយោជកបានដកហូតលិខិតឆ្លងដែន និងមិនបើកប្រាក់ឈ្នួលអោយជាច្រើនខែ ដោយសារតែក្រុមហ៊ុនក្ស័យធន ដោយមានការចូលរួមសហការពីសំណាក់មន្ទីរការងារថៃ ការិយាល័យសុខមាលភាព និងគាំពារពលករ មន្ទីរអភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ការិយាល័យអន្តោប្រវេសន៍ និងកងកំលាំងរក្សាសន្តិសុខផ្ទៃក្នុងប្រចាំខេត្តអយុធ្យា។ បន្ឬាប់ពីការស្វែងរកដំណោះស្រាយរួមគ្នារួចមក និយោជកយល់ព្រមប្រគល់លិខិតឆ្លងដែនជូនដល់ពលករទាំងអស់ និងបានប្រាក់ឈ្នួលជូនដល់ពលករ យើងគ្រប់ចំនួនទាំងអស់ ព្រមទាំងរៀបចំធ្វើលិខិតបណ្តឹងចេញ ដែលអាច អនុញ្ញាតអោយពលករយើងអាចប្តូរការងារថ្មីបានផងដែរ។

website_news/2019110311.txt · Last modified: 2019/03/11 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki