website_news:2019110406

ពលករត្រលប់មកលេងស្រុកកំណើតនាឳកាសបុណ្យចូលឆ្នាំថ្មី ទទួលបានសំបុត្ររថយន្តក្រុងដោយឥតគិតថ្លៃចំនួន៣ថ្ងៃ

https://www.chnchannel.com/article/ អត្ថបទដោយ Kongkea Leuk កាលបរិច្ឆេទ ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2019

បន្ទាយមានជ័យ៖ ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរឆ្នាំ ២០១៩ ពលករធ្វើការនៅប្រទេសថៃត្រលប់កមលេងស្រុកកំណើត តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតទទួលបានសំបុត្ររថយន្តក្រុងដោយគិតថ្លៃចំនួន៣ថ្ងៃ ពីក្រុមហ៊ុនMetfone ដោយចែកចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ខែមេសា ឆ្នាំ ២០១៩ ចែកសំបុត្រនៅ មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងចំណតរថយន្តក្រុងប៉ោយប៉ែត ។

លោក រួន សីហា ក្រុមការងារMetfoneដែលចែកសំបុត្ររថយន្តក្រុងដោយគិតថ្លៃនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រាប់ថា ពលករដែលត្រលប់មកស្រុកកំណើតក្នុងឲកាសបុណ្យចូលឆ្នាំ ប្រពៃណីយ៍ខ្មែរ និងទទួលបានសំបុត្ររថយន្តក្រុងដោយឥតថ្លៃពីក្រុមហ៊ុន។ លោកបញ្ជាក់ថា ការចែកសំបុត្ររថយន្តក្រុងគឺមានរយះពេលបីថ្ងៃដោយគិតចាប់ពីថ្ងៃទី១០,១១ ,១២ ខែមេសា នេះ។

បុគ្គលិកក្រុមហ៊ុន Metfone បានបញ្ជាក់ថា ការចែកសំបុត្ររថយន្តក្រុងដល់ពលករដែលត្រលប់មកលេងស្រុកកំណើត ដោយកំណត់ក្នុងមួយថ្ងៃចំនួន៣គ្រឿង ដែលអាចដឹកពលករក្នុង១ថ្ងៃជាង១០០នាក់ ហើយគោលដៅរត់ឆ្ពោះទៅកាន់រាជធានីភ្នំពេញ រត់តាមផ្លូវជាតិលេខ៥ចំនួន២គ្រឿង និងផ្លូវជាតិលេខ៦ចំនួន១គ្រឿង។

ក្នុងឲកាសចូលរួមចែកសំបុត្រដោយឥតគិតថ្លៃដល់ពលករ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនMetfone ដែលបានចំណាយថវិកាជួយដល់ពលករ ក្នុងធ្វើដំណើរត្រលប់ទៅលេងស្រុកកំណើតស្របពេលដែលរាជរដ្ឋាភិបាលប្រើប្រាស់រថយន្តក្រុងរាប់រយគ្រឿង ដឹកកម្មករកម្មការនីរោងច្រកធ្វើដំណើរទៅស្រុកកំណើតទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃផងដែរ៕ដោយ៖ SN

website_news/2019110406.txt · Last modified: 2019/04/12 13:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki