website_news:2019110601

ក្រុមហ៊ុនជប៉ុនត្រូវការកម្លាំងពលកម្មបន្ថែមពីកម្ពុជាបន្ទាប់ពីវិសោធនកម្មច្បាប់អន្តោប្រវេសន៍

https://www.propertyarea.asia/ June 10, 2019 ដោយ Donald Lee

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនកំពុងជ្រើសរើសប្រជាជនកម្ពុជាយ៉ាងសកម្ម ដើម្បីធ្វើការនៅជប៉ុន ដោយសារតែខ្លួនកំពុងជួបប្រទះការថយចុះកម្លាំងការងារយ៉ាងខ្លាំង។ ប្រទេសជប៉ុនកំពុងប្រឈមមុខ នឹងកង្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរនៅក្នុងវិស័យទាំងអស់ ជាពិសេសវិស័យសំណង់ និងកសិកម្ម។ យោងតាមក្រសួងសុខាភិបាលរបស់ជប៉ុនបានឲ្យដឹងថា កម្លាំងពលកម្មរបស់ប្រទេសត្រូវបានគេរំពឹងថា នឹងថយចុះជិត១៣លាននាក់ក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ប្រជាជនជប៉ុនត្រូវគេរំពឹងថានឹងធ្លាក់ពី១២៧លាននាក់ មកនៅត្រឹម១១០លាននាក់ត្រឹមឆ្នាំ២០៤០។ ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះកម្លាំងពលកម្មរយៈពេលយូរ និងប្រឈមមុខនឹងវិបត្តិនេះ រដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់អន្តោប្រវេសន៍របស់ខ្លួន កាលពីខែមេសា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើ “កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស” របស់ខ្លួន។ ក្រោមច្បាប់ថ្មី រដ្ឋាភិបាលជប៉ុនរំពឹងថានឹងផ្តល់ទិដ្ឋាការចំនួន៣៤ម៉ឺន ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដែលភាគច្រើនផ្តល់ទិដ្ឋាការជួនប្រទេសនៅអាស៊ីអាគ្នេយ៍។

យោងតាមច្បាប់ដែលបានកែសម្រួលនេះ អ្នកដែលឆ្លងកាត់ការធ្វើតេស្តជំនាញភាសាជប៉ុន និងបច្ចេកទេសសម្រាប់ទិដ្ឋាការ “ប្រភេទទី ១”នឹងអាចធ្វើការនៅប្រទេសជប៉ុនរហូតដល់៥ឆ្នាំ។ ការធ្វើតេស្តទិដ្ឋាការប្រភេទ “ប្រភេទ ១” នឹងមាននៅក្នុងប្រទេសកម្ពុជា ចិន ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន ថៃ និងវៀតណាម។ អ្នកដាក់ពាក្យសុំធ្វើការក្នុងវិស័យសាងសង់ និងសាងសង់នាវានឹងមានសិទ្ធិទទួលបានទិដ្ឋាការប្រភេទ”ប្រភេទទី២” ដែលនឹងអនុញ្ញាតឲ្យបុគ្គលម្នាក់ៗ បន្តទិដ្ឋាការរបស់ពួកគេជាអចិន្ត្រៃ ហើយនាំសមាជិកគ្រួសាររបស់ពួកគេទៅប្រទេសជប៉ុន។

ក្រុមហ៊ុនដូចជា One Visa មានមូលដ្ឋាននៅទីក្រុងតូក្យូ កំពុងព្យាយាយទាញយកផលចំណេញ ពីការធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍របស់ជប៉ុន។ នេះបើយោងតាម Nikkei Asian Review ។ ក្រុមហ៊ុននេះបានបើកសាលារៀនមួយនៅជាយក្រុងភ្នំពេញ ដើម្បីបណ្តុះបណ្តាលបុគ្គលិកកម្ពុជា និងសម្របសម្រួលសេវាកម្មផ្តល់ទិដ្ឋាការតាមអ៊ីនធឺណិត និងគ្រោងនឹងបញ្ជូនអតិថិជនទៅប្រទេសជប៉ុននៅចុងឆ្នាំនេះ។ កន្លងមកប្រទេសជប៉ុនបានបិទផ្លូវសំខាន់ៗនៅក្នុងការផ្គត់ផ្គង់កម្មករ ទៅប្រទេសជប៉ុនពីប្រទេសជាច្រើនបានកើតឡើងផងដែរ ដូចជាប្រទេសកម្ពុជាជាដើម។

យោងតាមក្រសួងយុត្តិធម៌របស់ប្រទេសជប៉ុនបានឲ្យដឹងថា ឈ្មួញកណ្ដាលការងារជាច្រើននៅអាស៊ីអាគ្នេយ៍ ត្រូវបានចោទប្រកាន់ថា ខុសច្បាប់ចំពោះការទាមទារប្រាក់ពីអ្នកដាក់ពាក្យសុំទិដ្ឋាការ ដែលមានកម្រៃសេវាហួសប្រមាណ សម្រាប់សេវាកម្មរបស់ពួកគេ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ដុល្លារឬច្រើនជាងនេះ៕

website_news/2019110601.txt · Last modified: 2019/06/11 13:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki