website_news:2019110602

វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនលើកទី១ ស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្ស និងក្រមសីលធម៌

http://cambodiapolice.com/policekh/ 12:58 pm 11 មិថុនា 2019

ព្រះវិហារ៖ ថ្ងៃអង្គារ ៩កើត ដល់ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បើក វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនលើកទី១ ស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្ស និងក្រមសីលធម៌ ក្នុងការសម្ភាសកំណត់អត្តសញ្ញាណជនរងគ្រោះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋាន ប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន លោកស្រីវរសេនីយ៍ឯក ប្រាំង ធីតា ស្នងការរង ទទួលផែនការងារប្រឆាំងអំពើជួញដូរមនុស្ស ការពារអនីតិជន និងការពារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តលោក សៀង វត្ថា អ្នកសម្របសម្រួល គម្រោងតស៊ូមតិ នៃអង្គការសម្ព័ន្ធចាប់ដៃ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី អធិការរង នាយប៉ុស្តិ៍ ចំនួន៤ស្រុក ការិយាល័យជំនាញ មន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារី និងមណ្ឌលកុមារកំព្រា សរុប ៣០ នាក់ ក្នុងនោះ ស្រី ៦នាក់។

វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនលើកទី១ ស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្ស និងក្រមសីលធម៌ ក្នុងការសម្ភាសកំណត់អត្តសញ្ញាណជនរងគ្រោះ បានសហការជាមួយ អង្គការសម្ព័ន្ធចាប់ដៃ ក្នុងគោលបំណងផ្តល់ចំណេះដឹង ដើម្បីបង្កើនការយល់ដឹងតាមរយះការចែករំលែក ពិភាក្សា អំពីបទពិសោធន៍ និងការអនុវត្តន៍ជាក់ស្តែង ក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបករណី អំពើជួញដូរមនុស្ស៕

website_news/2019110602.txt · Last modified: 2019/06/11 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki