website_news:2019110701

៣យប់ នគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ចាប់ប្រមូលស្ត្រីរកស៊ីផ្លូវ និងអ្នកកួកជេស្រីបានជិត៣០នាក់

http://kampucheathmey.com/ 10/7/2019 1:56 Pm ដោយ ៖ រស្មី

ភ្នំពេញ ៖ ស្រីរកស៊ីផ្លូវភេទ ក៏ដូចជាក្រុមកាងស្រី និងខ្ទើយរកស៊ីផ្លូវភេទ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ធ្វើការចាប់ប្រមូលក្នុងរយៈពេល០៣ថ្ងៃជាបន្តបន្ទាប់នេះ ដោយឃាត់បានជិត៣០នាក់ បញ្ជូនទៅអប់រំនៅមន្ទីរសង្គមកិច្ច។

លោក ហ៊ៅ ស៊ីនិត ចៅសង្កាត់វត្តភ្នំ និងលោកអ៊ុន សំអាត មេប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដែលបានជំរុញឲ្យប៉ុស្តិ៍ និងសង្កាត់ ត្រូវធ្វើយ៉ាងណាត្រូវតែរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយបានល្អប្រសើរនៅក្នុងមូលដ្ឋានរបស់ខ្លួននោះ ជាក់ស្ដែងនៅបីយប់ជាប់គ្នានេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ និងសង្កាត់វត្តភ្នំបាន ចាប់ប្រមូលនូវស្ត្រីរកស៊ីផ្លូវភេទ និងខ្ទើយរកស៊ីផ្លូវភេទ រួមជាមួយក្រុមអ្នកកាងស្រី ដែលតែងតែប្រពាក់ប្រពូននៅតាមសួនច្បារ ជាពិសេសនៅតាមសួនច្បារវត្តភ្នំ និងសួនច្បារមុខសាលានីម ត្រូវបានប្រមូលបន្តបន្ទាប់សរុប២៥នាក់។

លោកអ៊ុន សំអាត មេប៉ុស្តិ៍វត្តភ្នំ បានបញ្ជាក់ទៀតថា ជាក់ស្ដែងករណីទី១ នៅវេលាម៉ោង២០យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកកួកជេ (អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។ ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង២យប់រំលងអធ្រាត្រ ចូលថ្ងៃទី០៨កក្កដា សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន០៩នាក់ ក្នុងនោះប្រុសខ្ទើយចំនួន០៣នាក់ ស្រី០៦នាក់។

ករណីទី២ នៅថ្ងៃទី៨ ខែកក្កដា វេលាម៉ោង២០និង០០នាទី កម្លាំងជំនាញខណ្ឌ .ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះ បង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកកួកជេ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។ ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន០៨នាក់ ក្នុងនោះប្រុសចំនួន០១នាក់ ស្រី០៧នាក់។

ករណីទី៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី កម្លាំងជំនាញខណ្ឌ .ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកកួកជេ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។ ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង០២ និង០០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី១០កក្កដា សមត្ថកិច្ចយើងប្រមូល បានសរុបរួមចំនួន០៨នាក់ ក្នុងនោះខ្ទើយប្រុស០៣នាក់ និងស្រី០៥នាក់។ ចំពោះមុខ អធិការដ្ឋាន បានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកកួកជេខាងលើ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

website_news/2019110701.txt · Last modified: 2019/07/11 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki