website_news:2019110703

មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សានៅបរទេស

https://www.facebook.com/ អគ្គនាយកដ្ឋានការងារ-General Department of Labour July 2 at 4:10 PM

នាថ្ងៃអង្គារ៍១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន សឹង្ហបូរី និងហុងកុង សរុបចំនួន ៤៨នាក់ (ស្រី ១៦នាក់)។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់កម្មសិក្សាការី ឱ្យមានការយល់ដឹងអំពី៖

១-ការរៀបចំខ្លួន ដើម្បីធ្វើការនៅបរទេស

២-ភូមិសាស្រ្ត បរិស្ថាន និងវប្បធម៌នៅបរទេស

៣-ការធ្វើដំណើរតាមផ្លូវ និងការមកដល់បរទេស

៤-ការធ្វើការងារ និងការរស់នៅក្នុងបរទេស

៥-ការគ្រប់គ្រងប្រាក់

៦-សុខភាព និងអនាម័យ

៧-ការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ

៨-សុវត្ថិភាព និងសេវាគាំទ្រ។

ក្រុមហ៊ុនដែលបានបញ្ជូនកម្មសិក្សាការី ទទួលការបណ្តុះបណ្តាលក្នុវគ្គនេះមានចំនួន៩ គឺ

១. ក្រុមហ៊ុន Ung Rithy

២. ក្រុមហ៊ុន Axel

៣.ក្រុមហ៊ុន Agri Farmer

៤.ក្រុមហ៊ុន Big Bi

៥. ក្រុមហ៊ុន Kei Kei

៦. ក្រុមហ៊ុន International Easy Reach

៧. ក្រុមហ៊ុន Master Cam

៨. ក្រុមហ៊ុន Nicam

៩. ក្រុមហ៊ុន PITT

website_news/2019110703.txt · Last modified: 2019/07/11 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki