website_news:2019110704

នគរបាលវត្តភ្នំ ប្រតិបត្តិការប្រមូលនារីរកស៊ីផ្លូវភេទ ម្ដុំរង្វង់មូលវត្តភ្នំ ឃាត់ខ្លួន៤នាក់

https://www.dap-news.com/ ByID:112 Posted on 11 July 2019 | 10:48

ភ្នំពេញ ៖ កម្លាំង ប៉ុស្តិ៍នគរបាលវត្តភ្នំ បានចុះបង្ក្រាប ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរស្រី ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ នៅវេលាម៉ោង ២ រំលងអាធ្រាត ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចប្រមូលបាន ប្រុសខ្ទើយចំនួន ១នាក់ ស្រី ៣នាក់ ។ តាមការបញ្ជាក់ពីសមត្ថកិច្ច ស្រ្តីរកស៊ីផ្លូវភេទទាំងនេះ និងត្រូវបញ្ជូន ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ សមត្ថកិច្ចបញ្ជាក់ទៀតថា កិច្ចប្រតិបត្តិការ បង្រ្កាបនេះ នឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ដើម្បីលុបបំបាត់ សេវារកស៊ីផ្លូវភេទតាមដងផ្លូវសាធារណៈ កែលំអសោភ័ណភាពទីក្រុង ៕

website_news/2019110704.txt · Last modified: 2019/07/11 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki