website_news:2019110902

កម្មវិធីដាក់បង្ហាញលើដំណើរការសាកល្បងគេហទំព័រ និងកម្មវិធីស្មាតហ្វូន

https://grandnewsasia.com/ 11-09-2019

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកម្មវិធីដាក់បង្ហាញលើដំណើរការសាកល្បងគេហទំព័រ និងកម្មវិធីស្មាតហ្វូន “NCCT PARTNER RESOURCES AND SERVICE REFERRALS “។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដោយមានការសហការរវាង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង អង្គការដៃគូ អភិវឌ្ឍនានា មាន CHAB DAI , ERIKS , USAID ,WINROCK ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន លោក លោកស្រី តំណាងក្រសួង ស្ថប័នគ.រ.ប.ជ / គ.ខ ប.ជ ទាំង២៥ រាជធានី-ខេត្ត និង អង្គការជាតិ អន្តរជាតិជាដៃគូ។

គោលបំណងចំបងនៃកម្មវិធីនេះគឺចង់បង្ខិតឲ្យកាន់តែជិតគ្នារវាងសេវាកម្មបំរើប្រជាពលរដ្ឋ និងសេវាកម្មទទួលបម្រើដល់ជនងាយរងគ្រោះ ឬរងគ្រោះបានឆាប់រហ័ស និងទាន់ពេលវេលា ៕

website_news/2019110902.txt · Last modified: 2019/09/11 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki