website_news:2019111002

កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បង្ក្រាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់ មួយកន្លែងឃាត់មនុស្ស៦នាក់

http://cambodiapolice.com/policekh/ 7:13 am 11 តុលា 2019

ភ្នំពេញ៖ កាលពីវេលាម៉ោង០១និង០៥នាទី រំលងអាធាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយមានការដឹកនាំផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយកន្លែងស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន០៦នាក់។ក្នុងករណីនេះកម្លាំងជំនាញបានឆែកឆេរឃើញស្រោមអនាម័យមួយចំនួននៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យដែលប្រើប្រាស់រួចនៅក្នុងធុញសំរាមសរុបចំនួន១០ស្រោម។ ករណីខាងលើទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

website_news/2019111002.txt · Last modified: 2019/10/11 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki