website_news:2019111006

ពលករវៀតណាមជាង១០៤ពាន់នាក់បញ្ជូនទៅបរទេស

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៧:៣០ ខាន់ សុខឃន

ប្រទេសវៀតណាម ៖ នាយកដ្ឋានគ្រប់គ្រងពលករវៀតណាមនៅបរទេស នៃក្រសួងការងារ អតីតយុទ្ធជននិងសង្គមកិច្ចរវៀតណាមរាយការណ៍នាថ្ងៃទី៩តុលាថា រវាងខែមករា និងខែកញ្ញាពលករវៀតណាម ១០៤.៦១៥នាក់ ត្រូវបានបញ្ជូនទៅធ្វើការនៅបរទេសដែលត្រូវជា៨៧,២%នៃទិសដៅប្រចាំឆ្នាំ។ ក្នុងខែកញ្ញាតែមួយគត់ចំនួនពលករដែលបញ្ជូនទៅបរទេសមានដល់១២.៩៥០នាក់។ ប្រទេសសំខាន់ៗដែលទទួលពលករវៀតណាមរយៈពេល៩ខែចុងក្រោយនេះ មានប្រទេសជប៉ុនជាមួយពលករ ៥៣.៦១០នាក់ តៃវ៉ាន់៤១.១៧៤នាក់ កូរ៉េខាងត្បូង ៥.៨៩៨នាក់ រូម៉ានី១១០៣នាក់ អារ៉ាប៊ីសាអូឌីត៨១៧នាក់ ម៉ាឡេស៊ី៣០៤នាក់។ សម្រាប់ឆ្នាំ២០១៩ទាំងមូលក្រសួងវៀតណាមនោះគ្រោងបញ្ជូនពលករទៅបរទេសឲ្យបានដល់១២០.០០០នាក់។ តៃវ៉ាន់និងជប៉ុនជាទីផ្សារប្រពៃណីនៃការនាំចេញពលករវៀតណាម៕ (កែសម្រួលដោយ ៖ បុប្ផា)

website_news/2019111006.txt · Last modified: 2019/10/11 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki