website_news:2019111202

លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយអង្គការដែនដីមនុស្សហូរដ៏ប្រចាំកម្ពុជា

https://www.facebook.com/deputygovernoryousophear/ លេខាធិការដ្ឋាន គខបជសៀមរាប 09-12-2019

នៅរសៀលថ្ងៃទីចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយអង្គការដែនដីមនុស្សហូរដ៏ប្រចាំកម្ពុជាស្តីពីកិច្ចសហការរវាងអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធ ដែលបានសហការជាមួយអាជ្ញាធរខេត្តសៀមរាប ពិសេសកិច្ចសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេស ដែលអញ្ជើញពីស្នងការនគរបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

នៅក្នុងជំនួបនេះ លោកស្រីប្រធានលេខាធិការដ្ឋានបាន ជម្រាបជូនអំពីដំណើរការរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព និងគ្រប់អ្នកពាក់ព័ន្ធ ពិសេសជាមួយអង្គការដៃគូដែលទទួលបានថវិកាពីអង្គការដែនដីមនុស្សហូឡង់ដ៏ ដូចជាគម្រោង WHACH CAMBODIA អង្គការ សកម្មភាពដើម្បីកុមារ (APLE) និងអង្គការដៃគូជាច្រើនទៀត ដែលបានផ្តល់សេវាជួយជនរងគ្រោះទាំងផ្នែកច្បាប់ ផ្នែកសង្គមកិច្ច និងការអន្តរាគមន៍លើករណី ដូចជាករណីរំលោភបំពានទៅលើកុមារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬ អំពើជួញដូរមនុស្ស ឬ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

បន្ថែមពីនេះ លោកស្រីប្រធានបានថ្លែងអំណរគុណចំពោះអង្គការដែនដីមនុស្សហូរឡង់ដ៏ដែលបានចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស និងតែងតែបានសហការជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប និងសូមឲ្យកិច្ចសហការនេះ នៅតែបន្តយ៉ាងស្អិតរមួតបន្ថែមទៀតជាមួយលេខាធិការដ្ឋាន ឬ ក្រុមការងារបច្ចេកទេសរបស់លេខាធិការដ្ឋាន និងមន្ទីរអង្គភាពជំនាញនានាក្នុងខេត្ត ដើម្បីពង្រឹងលើកិច្ចសហការ ក្នុងបង្ការ ការពារ សង្គ្រោះ បង្ក្រាប និងផ្តន្ទាទោស។ មួយវិញទៀត លោកស្រីប្រធាន បានស្នើឲ្យអង្គការពិនិត្យ និងពង្រីកគោលដៅបន្ថែមទៀតឲ្យបានច្រើន នៅក្នុងខេត្តសៀមរាបផងដែរ។

website_news/2019111202.txt · Last modified: 2019/12/11 12:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki