website_news:2019111205

អាមេរិក នាំគ្នាផ្អើល ដោយសារបណ្តាញ សង្គមថា មានករណីចាប់ស្រីទៅរំលោភ និងវះយករាង្គ កាយលក់

https://www.dap-news.com/ ByPH104 Posted on December 9, 2019

បរទេស: CNNចេញផ្សាយកាល ពីសប្តាហ៍មុននេះ បានចុះផ្សាយដ៏ គួរឲ្យចាប់អារម្មណ៍មួយថា បច្ចុប្បន្នកំពុង មានពាក្យចចាមអារាមដ៏ គួរឱ្យភ័យខ្លាចមួយ ដែលដំបូងឡើង ត្រូវបានបង្កើតឡើង នៅលើបណ្តាញ សង្គមយក្សហ្វេសប៊ុក ដែលវាកំពុងបានធ្វើឱ្យមាន ការភ័យខ្លាចកាន់តែខ្លាំងឡើងថា មានករណីបុរសបើកបររថយន្ត ដឹកទំនិញពណ៍ស កំពុងចាប់ជំរិតស្ត្រី នៅទូទាំងប្រទេស អាមេរិក ទៅរំលោភផ្លូវភេទ និងកាត់យកផ្នែកខ្លះ នៃរាង្គកាយរបស់ពួកគេ ទៅលក់ទៀតផង។

ទោះបី ជាយ៉ាងណាក្តី ខណៈ ដែលមិនមានភស្តុតាង ដើម្បីបង្ហាញថា រឿងនេះថាជារឿងពិតមែននោះ និងមិនទាន់មានសកម្មភាព សម្របសម្រួលថ្នាក់ជាតិណាមួយ ដើម្បីធ្វើការបញ្ជាក់នោះ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុក វិញមានគណនេយ្យមួយចំនួន បានបង្កើតព័ត៌មានបន្ថែម ហើយវាបានបណ្តាល ឱ្យអភិបាលក្រុងធំមួយ របស់អាមេរិកចេញការព្រមាន ដោយផ្អែកទៅលើការអះអាង ទាំងនោះទៅវិញ។

គួរឲ្យកត់ សំគាល់នោះ គឺការភ័យស្លន់ស្លោ ដែលបានបង្កើត ដោយប្រព័ន្ធអ៊ីនធ័រណេត ចុងក្រោយនេះគឺ បានបង្ហាញគ្រប់គ្នា បានមើលឃើញពីរបៀប ដែលការបង្ហោះតាមហ្វេសប៊ុក អាចក្លាយទៅជាមេរោគ និងអាចបង្កភាពវង្វេងស្មារតី និងធ្វើឱ្យមនុស្សជឿ តាមរយៈតែការក្រឡេកមើលអ្វីមួយ ដូចជាករណីរថយន្តដឹកទំនិញពណ៍ស នេះជាដើមតែវាបានក្លាយទៅជាការសង្ស័យ និងព្រួយបារម្ភព្រមទាំងបានផ្សារភ្ជាប់ ទៅនឹងឡានដឹកទំនិញពណ៍ស នៅទូទាំងប្រទេសទៅវិញ៕ ប្រែសម្រួល:ស៊ុនលី

website_news/2019111205.txt · Last modified: 2019/12/11 13:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki