website_news:2019120203

ប្រជាពលរដ្ឋគ្រោងផ្តិតមេដៃប្តឹងលោក ខឹម ចិត្រា មេប៉ុស្តិ៍ថ្មីច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងឈ្មោះ បិន មេអន្តោប្រវេសន៍ថៃ ពីបទចាប់ជម្រិត និងប្រព្រឹត្តអំពើពុករលួយ

https://www.facebook.com/neakmeasnews/ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ ជីវ័ន្ត គេហទំព័រ នាគមាស

(ក្រុងប៉ោយប៉ែត): លោក ខឹម ចិត្រា មេប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលទើបឡើងកាន់តំណែងថ្មីបានបង្កើនអំពើពុករលួយយ៉ាងខ្លាំង អំពើពុករលួយទាំងនោះមានដូចជាៈ ១- ជម្រិតយកប្រាក់ពីប្រជាពលរដ្ឋម្នាក់ៗ ៥០បាទ ឬ ស្មើនឹង៧០០០រៀល នៅពេលវាយត្រាប័ណ្ណព្រំដែនចេញពីប្រទេសកម្ពុជា ឆ្លងទៅប្រទេសថៃ តាមច្រកប៉ោយប៉ែត។ ២-ធ្វើលិខិតបញ្ជាក់មួយសន្លឹក២០០បាទ សម្រាប់ប្រជាពលរដ្ឋនៅប៉ោយប៉ែត ដើម្បីថតកាតចូលថៃ ៣-ធ្វើលិខិតបញ្ជាក់ ១សន្លឹក២០០បាទ និង ៤០០បាទផ្សេងទៀត សម្រាប់ថតកាតចូលប្រទេសថៃ ចំពោះប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ ក្រៅពីក្រុប៉ោយប៉ែត ៤-ជម្រិតយកលុយ៣០០បាទក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពាន មិត្តភាពកម្ពុជាថៃ សូមបញ្ជាក់ថាការជម្រិតយកលុយនេះ ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវមានទោសជាប់គុកពីបទឧក្រិដ្ឋ ដែលមានចែងនៅក្នុងច្បាប់ស្តីពីប្រឆាំងអំពើពុករលុយ ឈ្មោះ ខឹម ចិត្រានេះជាចោរឧក្រិដ្ឋកម្មឆ្លងដែន ចាប់ជម្រិត ពលករ កម្មករ អាជីវករ ដែលបានឆ្លងដែន តាមច្រក១នេះ ពីព្រោះវាបានទៅចចារជាមួយមេអន្តោប្រវេសន៍ ឈ្មោះ បិន ដើម្បីជួយសហការគ្នាធ្វើជាចោរចាប់ជម្រិតប្រជាពលរដ្ឋខ្មែរ។ រដ្ខាភិបាល ខ្មែរ និងរដ្ឋាភិបានថៃមិនបានអនុញាត អោយឈ្មោះ ខឹម ចិត្រា និង ឈ្មោះ បិនយកប្រាក់ពីប្រជាពលរដ្ឋខ្មែរឡើយ ពួកគេទាំងពីរនាក់ជាមេចោរចាប់ជម្រិតអន្តរជាតិយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន និងបក្សពួកតែប៉ុណ្ណោះ។ លេខទូរស័ព្ទ 0977007424/ 077997095

website_news/2019120203.txt · Last modified: 2019/02/13 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki