website_news:2019120204

ជួយស៊ែជាបន្ទាន់សំរាប់ពលករខ្មែរនៅប្រទេសថៃ

https://www.facebook.com/ 11-02-2019 ទឹកចិត្ត-ពលករ-ឆ្លងដែន

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារថៃនៅខេត្តឈាងម៉ៃ នៅប្រទេសថៃ បានចេញ់សេចក្តីប្រកាសនៅថ្ងៃច័ន្ទ ទី11 ខែកុម្ភះ ឆ្នាំ2019 បានឲ្យដឹងថា..មានថៅកែថៃនិងពលករបរទេសមួយចំនួនបានចាញ់បោកសារពត៍មានមួយចំនួនបានបង្ហោះថា នៅប្រទេសថៃមានការបើកចុះឈ្មោះធ្វើប័ណ្ណធ្វើការឲ្យអ្នកថ្មី.ដូច្នេះហើយសូមបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃកុំជឿរសារពត៍មានបែបនេះអោយសោះ ប្រយ័ត្នចាញ់បោកជនខិលខូចមួយចំនួននេះឲ្យសោះប្រយ័ត្នអស់លុយអត់ប្រយោជ៍។ នៅរាល់ថ្ងៃនេះមិនមានការបើកចុះឈ្មោះអ្នកថ្មីអ្វីឡើយ.នឹងបងប្អូនពលករបរទេសដែលមានបៃអនុញ្ញាតធ្វើការអស់អាយុ នៅថ្ងៃទី31-3-2020 សូមបងប្អូនរងចាំសេចក្តីប្រកាសពីក្រសួងការងារថៃសិន កុំទាន់ជ្រួលច្របល់ជឿរសារពត៍មានអ្វីឡើយនៅពេលនេះមិនមានការបើកចុះឈ្មោះអ្វីឡើយ។ បើបងប្អូនពលរដ្ធខ្មែរ និងពលករខ្មែរទាំងអស់មានការឆ្ងល់ក្នុងករណីនេះ សូមទូស័ព្ទសួរពត៍មានបន្ថែមពីក្រសួងការងារថៃ ប្រចាំខេត្តឈាងម៉ៃបាន លេខទូរស័ព្ទ 0531129114 រឺ Line.lD.@doecmi។

website_news/2019120204.txt · Last modified: 2019/02/13 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki