website_news:2019120206

បង់ក្លាដែស ឃាត់ខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ដែលព្យាយាមទៅប្រទេស ម៉ាឡេស៊ី

https://www.postkhmer.com/ Publication date 11 February 2019 | 14:30 ICT

ទីប្រជុំជនតេកណាហ្វៈ ក្រុមមន្ត្រីបង់ក្លាដែស បាននិយាយថា កងកម្លាំងសន្តិសុខបង់ក្លាដែស បានឃាត់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៣០ នាក់មិនឲ្យគេរត់ពន្ធទៅកាន់ម៉ាឡេស៊ី ដោយធ្វើដំណើរតាមទូក ខណៈការភ័យខ្លាច បានកើនឡើងថា សមុទ្រជាច្រើនស្ងប់ អាចធ្វើឲ្យអ្នកដែលរស់នៅតាមជំរំកខ្វក់ខ្លះព្យាយាមធ្វើដំណើរទៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

ក្រុមមន្ត្រីបាននិយាយថា អ្នកជួញដូរមនុស្ស ២ នាក់ ដែលគេសង្ស័យ ត្រូវគេឃាត់ខ្លួននៅក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងការពារព្រំដែន (BGB) នៅក្នុងស្រុកបាហ្សារកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ជនរ៉ូហ៊ីងយ៉ាប្រហែល ៧៤ ម៊ឺននាក់ បានភៀសខ្លួនពីមីយ៉ាន់ម៉ាទៅបង់ក្លាដែសបន្ទាប់ពីការបង្រ្កាបរបស់យោធានៅខែសីហា ឆ្នាំ ២០១៧។ ពួកគេបានចូលរួមជាមួយជនភាគតិចមូស្លីមប្រហែល ៣០ ម៊ឺននាក់នៅក្នុងប្រទេសនេះស្រាប់ ជាទីដែលពួកគេត្រូវកំណត់ឲ្យនៅតាមជំរំនានាដែលនាំឲ្យបង់ក្លាដែសកំណត់ធនធានរបស់ខ្លួននោះ។

BGB និយាយថា ស្ត្រី ១៧ នាក់ ក្មេង ៦ នាក់ និងបុរស ៧ នាក់ ត្រូវបានឃាត់ខ្លួននៅលើឆ្នេរ ១ នៅក្បែរទីប្រជុំជនតេកណាហ្វដែលមានព្រំប្រទល់ជាប់រដ្ឋរ៉ាក់ឃីនដែលហែកហួរដោយហិង្សានៅមីយ៉ាន់ម៉ា។ នេះគឺជាលើកទី ៣ ហើយចាប់តាំងពីខែវិច្ឆិកាដែលជនរ៉ូហ៊ីងយ៉ាត្រូវចាប់បានខណៈព្យាយាមទៅឲ្យដល់ម៉ាឡេស៊ីភាគច្រើនកាន់មូស្លីម។ទូកជាច្រើនគ្រឿង ក៏ត្រូវបានចាប់ នៅពេលព្យាយាមចាកចេញពីប្រទេស មីយ៉ាន់ម៉ា។ លោកវរសេនីយ៍ទោ Asadud Zaman Chowhury បានថ្លែងប្រាប់ AFP ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៣០ នាក់ចាញ់បោកអ្នកជួញមនុស្សនៅក្រុងបាហ្សារ៕ AFP/PSA

website_news/2019120206.txt · Last modified: 2019/02/13 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki