website_news:2019120303

បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់ស្នងការខេត្តក្រចេះ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ជំរុញឲ្យនគរបាលបន្តបំពេញកិច្ចការងារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាជន

http://www.freshnewsasia.com/ 2019-03-11

(ក្រចេះ)៖ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគបាលជាតិ បានជំរុញឲ្យនគរបាលបន្តការខិតខំបំពេញកាតព្វកិច្ចការងារ តាមមុខជំនាញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន បើទោះបីជាអត្រាបទល្មើសផ្សេងៗនៅខេត្តក្រចេះ មានតួរលេខថយចុះ យ៉ាងណាក៏ដោយ។ ការថ្លែងបែបនេះរបស់ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកឧត្តមសេនីយ៍ បានអញ្ជើញជាតំណាង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការងនគរបាលជាតិ នៅក្នុងពិធីបិទសន្និបាតបូកសរុបសភាព ការណ៍លទ្ធផល កិច្ចប្រតិបត្តការប្រចាំឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពិធីបំពាក់ឋាននន្តរសក្កិដល់នាយ នាយរងនគរបាលខេត្ត និងពិធីផ្លាស់ប្តូរមុខតំណែងការងារផងដែរ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានឱ្យដឹងថា សភាពការការទូទៅនៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៨ រួមមាន៖ បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទក៏ដូចជា អត្រាគ្រោះថ្នាក់ចរាចរណ៍គឺពុំមានអត្រាកើនឡើងគួឱ្យកត់សម្គាល់នោះទេ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងដោយសម្តែងការកោតសសើរ លើកកិច្ចការងាររបស់កងកម្លាំង នគរបាលខេត្តក្រោមការដឹកនាំ ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលខិតខំប្រឹងប្រែក ក្នុងកាតព្វកិច្ចតួនាទី រក្សាបាននូវសុខសណ្តាប់ធ្នាប់ជូន ដល់ពលរដ្ឋនៅទូទាំងខេត្តរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ លោកអភិបាលខេត្ត បានជំរុញឱ្យនាយ នាយរងនគរបាលទាំងអស់បន្តការខឹតខំអនុវត្ត ភារកិច្ចឱ្យខ្លាំងក្លាជាងមុនបន្ថែមទៀត ប្រយោជន៍រក្សាបាន នូវសុខសណ្តាប់ធ្នាប់តាមគ្រប់មូលដ្ឋានធ្វើយ៉ាងណាឱ្យពលរដ្ឋមានទំនុកចិត្តមកលើកងកម្លាំងនគរបាលជាតិ៕

website_news/2019120303.txt · Last modified: 2019/03/12 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki