website_news:2019120306

ជនជាតិខ្មែរជាង៣ម៉ឺននាក់បញ្ជូនមកវិញ ពីប្រទេស១៨

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ០៩:១៨ រ័ត្ន ធីយ៉ា

របាយការណ៍គួរទុកចិត្តបានរបស់នាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា ជនជាតិខ្មែរចំនួន ៣១.០០០នាក់ ត្រូវបានត្រឡប់មកកម្ពុជាវិញ កាលពីឆ្នាំ២០១៨ ។ របាយការណ៍នោះបានអោយដឹងទៀតថា ពួកគេភាគច្រើនគឺបញ្ជូនមកពីប្រទេសថៃ ដែលមានចំនួន៣ម៉ឺននាក់ ។ បន្ទាប់មកទៀតនោះ គឺបញ្ជូនមកពីកូរ៉េខាងត្បូងចំនួន២៧០នាក់ ពីម៉ាឡេស៊ីចំនួន១៧២នាក់ ពីចិន ១៥៦នាក់ ពីជប៉ុនចំនួន៩២នាក់ និងពីវៀតណាមចំនួន៨៤នាក់ ។ ប្រជាពលរដ្ឋខ្មែរទាំងនោះ បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ដោយសារតែពួកគេធ្វើការងារឬស្នាក់នៅខុសច្បាប់នៅក្នុងប្រទេសទាំងនោះ។ របាយការណ៍ដដែលនោះក៏បានអោយដឹងថា ពលករកម្ពុជាបានចេញទៅធ្វើការក្រៅប្រទេសដោយស្របច្បាប់តាមរយៈក្រុមហ៊ុនចំនួន៤២ និងមានចំនួនជាង១០ម៉ឺននាក់ ដោយទៅធ្វើការច្រើនជាងគេនៅប្រទេសថៃ ចំនួនរហូតដល់ជាង៩៩០០០នាក់ កូរ៉េខាងត្បូងចំនួនជាង៣៥០០នាក់ និងជប៉ុន១១២១នាក់ ។

website_news/2019120306.txt · Last modified: 2019/03/12 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki