website_news:2019120307

នារីមានស្រុកកំណើតនៅខេត្តស្ទឹងត្រែងម្នាក់ ចាញ់បោកមេខ្យល់ត្រូវគេយកទៅលក់នៅប្រទេសចិន បានស្រែកដង្ហើយហៅអោយលោកK01 ជួយនាង ដើម្បីអោយបានត្រលប់មកប្រទេសកម្ពុជាវិញ

https://k01.news/article/ By K 01 March 11, 2019

ក្ដៅៗ! នារីម្នាក់ឈ្មោះ រ៉ានី បានចេញវីដេអូ ចេញពីទីក្រុងមួយនៃប្រទេសចិន ស្រែកអោយលោកK01 ជួយអន្តរាគមន៍ ដោយនាងបានចាញ់បោកមេខ្យល់អោយទៅធ្វើការនៅប្រទេសចិន ដោយប្រាប់ថាមានការងារធ្វើ និងមានប្រាក់ចំណូលអាចផ្គត់ផ្គង់គ្រួសារ បែជាចាញ់បោកគេ ត្រូវគេយកទៅបង្ខាំងទុកក្នុងផ្ទះមិនអោយចេញទៅណា ដោយការរៀបរាប់នោះ គឺនាងមានស្រុកកំណើតនៅឯខេត្តស្ទឹងត្រែង ហើយនាងចង់ត្រលប់មកប្រទេសកម្ពុជាវិញខ្លាំងណាស់។ ក្រោយបានឃើញវីដេអូ នេះលោកK01 ក៍បានសំណូមពរទៅដល់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិត្តជួយដោះស្រាយរឿងនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនប្អូនរងគ្រោះផងដែរ។

website_news/2019120307.txt · Last modified: 2019/03/12 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki