website_news:2019120401

បង្ក្រាបកន្លែងជួញដូរផ្លូវភេទ ៖ ឃាត់ខ្លួនស្ត្រីវៀតណាម ១០ នាក់ នៅប៉ៃលិន

http://www.rasmeinews.com/ April 11, 2019, 6:15 PM ដោយៈ គ្រញូង

ប៉ៃលិនៈ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បានចុះបង្ក្រាបករណីជួញដូរផ្លូវភេទមួយ កន្លែង ឃាត់ខ្លួនមនុស្ស ប្រុសស្រីជាច្រើននាក់ ក្នុងនោះមាននារីម្នាក់ ជាអនីតិជន (អាយុក្រោម ១៥ ឆ្នាំ)។ ហេតុការណ៍នេះ បានកើតឡើង នៅយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីតាំងរកស៊ី ជួញដូរផ្លូវភេទ មួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក អេង ភាវ នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឱ្យដឹងថា បន្ទាប់ពីទទួលបញ្ជា របស់លោក តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបងខេត្ត រួចមកកម្លាំងរបស់លោក ក៏បានចុះបង្ក្រាបភ្លាមៗ ហើយឃាត់ខ្លួនបានជនជាតិវៀតណាម ចំនួន ៩ នាក់ និងខ្មែរម្នាក់ ជា ម្ចាស់ផ្ទះ ក្នុងនោះ សមត្ថកិច្ច ក៏បានរកឃើញ ក្មេងស្រីម្នាក់ ដែលជាអនីតិជន ផងដែរ ។ លោកនាយការិយាល័យ បានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាល បានរកឃើញ នូវវត្ថុតាង ស្រោមអនាម័យប្រើប្រាស់រួច មួយចំនួន និងមិនទាន់ប្រើប្រាស់ មួយចំនួន។ លោកបានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ១០ នាក់ ដែលត្រូវឃាត់ខ្លួន ខាងលើ មានថៅកែ ជាជនជាតិវៀតណាម ចំនួន២នាក់ អ្នកមើលការខុសត្រូវ ចំនួន ២ នាក់ អ្នកបម្រើសេវាផ្លូវភេទ ចំនួន ៦ នាក់ ( ម្នាក់ជាអនីតិជន មិនគ្រប់អាយុ ) ហើយសម្រាប់ក្មេងស្រី ដែលមិនទាន់គ្រប់អាយុ គឺថៅកែ បម្រុងនឹងនាំនាង ទៅលក់ព្រហ្មចារី នៅឯខេត្តព្រះសីហនុ ។ លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យ ទាំង ១០ នាក់ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តប៉ៃលិន ដើម្បីចាត់ការ តាមនីតិវិធី៕v

website_news/2019120401.txt · Last modified: 2019/04/12 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki