website_news:2019120403

អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរចំនួន៤នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៨ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលេងអ្នកទោសខ្មែរចំនួន៤នាក់ឱ្យមានសេរីភាពវិញ និងនាំខ្លួនយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិជាំ សាងាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១០ មេសា២០១៩។

អ្នកទោសខ្មែរចំនួន៤នាក់ដែលក្រុមអាជ្ញាធរថៃធ្វើការដោះលេង ក្នុងនោះរួមមាន ១-ឈ្មោះសៀប ទិន ភេទប្រុស អាយុ៣៥ឆ្នាំ ២-ឈ្មោះ ឈិត ធី ភេទប្រុ សអាយុ២៦ឆ្នាំ ៣-ឈ្មោះភ័ក្រ ម៉ង ភេទប្រុស អាយុ២៣ឆ្នាំ និង៤-ឈ្មោះជិន ជោន ភេទប្រុស អាយុ២៣ឆ្នាំ ។ អ្នកទាំង៤នាក់រស់នៅភូមិកន្ទួត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រូវបានក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី១៦ តុលា ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកតាសឹម ហើយត្រូវអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ សាងាំបានឱ្យដឹងថា ក្រុមអាជ្ញាធរ និង មន្ត្រីតុលាការអមសាលាដំបូងខេត្តស៊ីសាកេត ប្រទេសថៃ បានសម្រេចដោះលែងពលរដ្ឋខ្មែចំនួន៤នាក់ខាងលើ ហើយបាននាំខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញកាលពីព្រឹកថ្ងៃទី១០ មេសា ២០១៩ ក្រោយពីបានទទួលអ្នកទោសខ្មែរក្រុមអាជ្ញាធរកម្ពុជាបានធ្វើការណែនាំ និងធ្វើកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល៕

website_news/2019120403.txt · Last modified: 2019/04/12 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki