website_news:2019120404

ប៉ូលិសប៉ុស្តិ៍ទ្វារព្រំដែនឃាត់ខ្លួនមេខ្យល់កៀបស៊ីលុយពីពលករខ្មែរ

http://www.rasmeinews.com/ April 12, 2019, 7:54 AM

ដោយ:ប.ជ័យ/បន្ទាយមានជ័យ:ប៉ូលិសប៉ុស្តិ៍ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឃាត់ខ្លួនមេខ្យល់ម្នាក់កៀបស៊ីលុយពីពលករខ្មែរត្រឡប់ពីធ្វើការនៅថៃ ។ នាយរងប៉ុស្តិ៍ម្នាក់នៃអង្គភាពនគរបាលនេះ បានឱ្យកាសែតរស្មីកម្ពុជាដឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ថា : ជនសង្ស័យជាមេខ្យល់នោះមានឈ្មោះ ខៀវ សាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអូសរទេះ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រោយនាគមាសចាស់ភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបានបន្តថា: ការឃាត់ខ្លួននោះធ្វើឡើងកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០១៩ ខណ:គេបាននាំពលករខ្មែរធ្វើការស៊ីឈ្នួលចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកប្រទេសកម្ពុជាចំនួន៣នាក់ ក្នុងតម្លៃម្នាក់៦០០ បាត។ ចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជនសង្ស័យ ខៀវ សាវុធ បានសារភាពទទួលកំហុស និងបានធ្វើកិច្ចសន្យាបញ្ឈប់បង្កល្មើសដូច្នេះទៀតហើយ ប្រគល់លុយឱ្យពលករវិញ ហើយសុំទោសពលករផងដែរ៕S/

website_news/2019120404.txt · Last modified: 2019/04/12 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki