website_news:2019120406

ស្ថានទូតបានចុះដោះស្រាយបញ្ហាជូនបងប្អូនពលករខ្មែរចំនួន២៥នាក់

https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ 11-04-2019

នាថ្ងៃទី១០ មេសា ឆ្នាំ២០១៩ ស្ថានទូតបានចុះមកស្រុកសាន់កាំផែង ខេត្តឈៀងម៉ៃ ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនពលករខ្មែរចំនួន២៥នាក់ធ្វើការនៅក្រុមហ៊ុន Natural Thai Location Co.,Ltd ដែលត្រូវបានក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលជាង២ខែមកហើយ។ បន្ទាប់ពីបានជួបជាមួយពលករសួរនាំព័ត៌មានលម្អិត ស្ថានទូតក៏បាននាំពលករទាំងអស់ទៅដាក់ពាក្យបណ្ដឹងនៅមន្ទីរការងារ និងការិយាល័យសុខមាលភាពនិងគាំពារពលករខេត្តឈៀងម៉ៃ ដើម្បីទាមទារប្រាក់ឈ្មួលជូនពួកគាត់។ ក្រោយពីស្ថានទូត និងអាជ្ញាធរថៃ បានដោះស្រាយបញ្ហាជាមួយពលករ និងក្រុមហ៊ុនអស់រយៈពេលជាច្រើនម៉ោងមក ភាគីពលករ និងក្រុមហ៊ុនបានឯកភាពគ្នា ដូចខាងក្រោម៖

១-ដោយមានការអន្តរាគមន៍ពីស្ថានទូត នាវេលាម៉ោង ៤ល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនបានបើកប្រាក់ឈ្នួលចំនួន 3សប្តាហ៍ជាបឋមសិន អោយពលករទាំង២៥នាក់ តាមរយៈការផ្ទេរលុយចូលបញ្ជីធនាគាររបស់ពលករតែម្តង។

២-ក្រុមហ៊ុននឹងបើកប្រាក់ឈ្នួលចំនួន ១សប្តាហ៍ទៀត នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩។

៣-ក្រុមហ៊ុនបានសន្យាថានឹងបើកប្រាក់ឈ្នួលដែលនៅសល់ទាំងអស់ អោយពលករនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

៤-ប្រសិនបើក្រុមហ៊ុន មិនអនុវត្តតាមកិច្ចសន្យា ការិយាល័យសុខមាលភាពនិងគាំពារពលករនោះទេ នឹងដាក់ពាក្យបណ្តឹងទៅតុលាការ ហើយក្រុមហ៊ុនត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងត្រូវបង់ផាកពិន័យផងដែរ។

៥- ពលករទាំងអស់គ្នា បានឯកភាពតាមដោះស្រាយខាងលើ។

ជាមួយគ្នានោះដែរ ពលករបានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពួកគាត់ មិនទុកពួកគាត់ចោលនោះទេ។

website_news/2019120406.txt · Last modified: 2019/04/12 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki