website_news:2019120408

តំណាងស្ថានទូតបានចុះមកច្រកព្រំដែនអន្តរជាតិ បានឡែម-ដូង ដើម្បីពិនិត្យមើលការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនរបស់បងប្អូនពលករត្រឡប់ទៅលេងស្រុកកំណើត

https://www.facebook.com/ Royal Embassy of Cambodia in Bangkok 12-04-2019

នាថ្ងៃទី១១ មេសា ឆ្នាំ២០១៩ តំណាងស្ថានទូតបានចុះមកច្រកព្រំដែនអន្តរជាតិ បានឡែម-ដូង ស្ថិតក្នុងខេត្តចាន់ថាក់បុរី ប្រទេសថៃ ដើម្បីពិនិត្យមើលការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនរបស់បងប្អូនពលករត្រឡប់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

1-លោក Namchai Luanpiyakul ប្រធានផ្នែកប្រចាំច្រកបានឡែម បានបញ្ជាក់ថា ពលករដែលធ្វើដំណើរតាមច្រកនេះមានចំនួនច្រើន ដោយចាប់ពីថ្ងៃទី៩-១១ ខែមេសា មានសរុបប្រហែល ៦ម៉ឺននាក់ (ក្នុងមួយថ្ងៃប្រហែលជាង១ម៉ឺននាក់)។

2-ក្រុមការងាររបស់លោកបានរៀបចំកន្លែងឲពលកររងចាំ និងជួយសម្រួលឲពលករបានចេញទៅកម្ពុជា ទោះជាពលករនោះពុំមានឯកសារអ្វីក៏ដោយ ។

3-បើអនុវត្តតាមនិតិវិធី គឺមិនអាចអនុវត្តទាន់ពេលវេលាឡើយ ដោយពលករត្រូវរងចាំយូររហូតដល់២-៣ថ្ងៃ ដោយសារតែចំនួនមនុស្សច្រើន ម្យ៉ាងទៀតពលករដែលមិនមានឯកសារគឺត្រូវឃាត់ខ្លួនសិនមុននឹងដំណើការនិតិវិធីបញ្ជូនចេញ ដោយប្រើពេលប្រហែល២សប្តាហ៍។

4-តំណាងស្ថានទូតក៏សូមថ្លែងអំណរគុណ ចំពោះលោក Nanchai និងក្រុមការងារដែលបានយកចិត្តទុកដាក់ និងជួយសម្រួលដល់បងប្អូនពលករ និងសូមអោយក្រុមការងាររបន្តតាមដាន និងចាត់ការចំពោះជនឆ្លៀតឱកាសដែលយកលុយពីពលករ។

website_news/2019120408.txt · Last modified: 2019/04/12 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki