website_news:2019120606

ករណី គ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត តូរីដឹក ពលករ និង រថយន្ត HRV

https://www.facebook.com/PrakPheakTraOfficial/ Prak Pheak Tra 12-06-2019

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូរីដឹកពលករ និងរថយន្ត HRV នៅត្រង់ចំណុចផ្លូវជាតិប៉ុកដែង ខេត្ត រ៉ាក់យ៉ង បណ្ដាលអោយពលករខ្មែរចំនួន០២នាក់ និងជនជាតិថៃម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង១០:០០យប់ ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។ ឈ្មោះ អ្នក ស្លាប់

ទី ១ ឈ្មោះ គឺម សិលា ភេទ ប្រុស សញ្ញាតិ ខ្មែរ

ទី ២ ឈ្មោះ ដេន ម៉ក ភេទ ស្រី សញ្ជាតិ ខ្មែរ

ទី ៣ ឈ្មោះ ឆូក ឆៃ ខ្លាំងយ៉ៃ ភេទ ប្រុស សញ្ញាតិ ថៃ

បច្ចុប្បន្នសាកសពអ្នកស្លាប់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យប៉ុកដែង ដើម្បីប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

website_news/2019120606.txt · Last modified: 2019/06/12 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki