website_news:2019120701

មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងហុងកុង

https://www.facebook.com/ អគ្គនាយកដ្ឋានការងារ-General Department of Labour 12-07-2019

នាថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងហុងកុង សរុបចំនួន ៨៣នាក់ (ស្រី ៣១នាក់)។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់កម្មសិក្សាការី ឱ្យមានការយល់ដឹងអំពី៖

១-ការរៀបចំខ្លួន ដើម្បីធ្វើការនៅបរទេស

២-ភូមិសាស្រ្ត បរិស្ថាន និងវប្បធម៌នៅបរទេស

៣-ការធ្វើដំណើរតាមផ្លូវ និងការមកដល់បរទេស

៤-ការធ្វើការងារ និងការរស់នៅក្នុងបរទេស

៥-ការគ្រប់គ្រងប្រាក់

៦-សុខភាព និងអនាម័យ

៧-ការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ

៨-សុវត្ថិភាព និងសេវាគាំទ្រ។

ក្រុមហ៊ុនដែលបានបញ្ជូនកម្មសិក្សាការី ទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះមានចំនួន៧ គឺ៖

១. Axel

២. Gala Tokyo

៣. International Easy Reach

៤. JNN

៥. Phillimore

៦. Pro Cast

៧. Top Manpower

website_news/2019120701.txt · Last modified: 2019/07/12 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki