website_news:2019120702

ពលរដ្ឋខ្មែរ៦នាក់ ត្រូវអាជ្ញាធរបញ្ជូនមកឲ្យកម្ពុជាវិញ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងដីថៃ

http://kampucheathmey.com/ 11/7/2019 11:15 Pm

ឧត្តរមានជ័យ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០៥នាទី អាជ្ញាធរថៃ បានបញ្ជូនពលរដ្ឋខ្មែរចំនួន០៦នាក់ តាមច្រកអន្តរជាំ ដែលភាគីថៃចាប់ខ្លួនពីបទកាប់ឈើគ្រញូងក្នុងទឹកដីថៃ ជាប់គុកខេត្តស៊ីសាកេត ប្រទេសថៃ មកឲ្យកម្ពុជាវិញ ដែលមានឈ្មោះដូចខាងក្រោម ៖

០១.ឈ្មោះ ណន ទីណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ចាប់ខ្លួនថ្ងៃទី០៦.០១.២០១៣ ចូលតាមច្រកអូរស្វាយ។

០២.ឈ្មោះ រ៉ក ខួន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួន ថ្ងៃទី២១.០២.២០១៦ ចូលតាមច្រកអូរស្វាយ។

០៣.ឈ្មោះ ឈូក ខ្មូរ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិល្បើក ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដូចគ្នា។

០៤.ញៀន គាវ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមេម៉ៃ ឃុំក្រែក ស្រុកក្រែក ខេត្តកំពង់ចាម ចាប់ខ្លួនថ្ងៃទី០៧.០៦.២០១៨ ចូលតាមច្រកដើមស្ពុង។

០៥.ឈ្មោះ ជួន ហេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាឡូ ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចាប់ខ្លួនថ្ងៃទី២០.០២.២០១៦ ចូលតាមច្រកអូរស្វាយ។

០៦.ឈ្មោះ ចាន់ ឆៃ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ចាប់ខ្លួនថ្ងៃទី២០.០៤.២០១៧ ចូលតាមច្រកអូរស្វាយ។

បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៦នាក់ ដែលថៃ បញ្ជូនមកឲ្យកម្ពុជាវិញនោះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ រួចក៏ឲ្យវិលទៅលំនៅដ្ឋានវិញ៕ ដោយ ៖ ចាន់ ធី

website_news/2019120702.txt · Last modified: 2019/07/12 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki