website_news:2019120703

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តបែបកុមារមេត្រីដើម្បីការពារកុមាររងគ្រោះនិងកុមារជាសាក្សីក្នុងការស៊ើបអង្កេតបទល្មើសកេងប្រវ័ញ្ចផ្លូវភេទ

https://gdlf-kh.com/ 12/07/2019 Kao sophy ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តបែបកុមារមេត្រី ដើម្បី ការពារកុមាររងគ្រោះ និងកុមារជាសាក្សីក្នុងនីតិវិធីស៊ើបអង្កេត បទល្មើសកេងប្រវ័ញ្ចផ្លូវភេទ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលមួយថ្ងៃ រៀបចំដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ក្រោមជំនួយឧបត្ថម្ភរបស់ terre des hommes ដោយមានសិក្ខាកាមចូលរួមចំនួន៣៥នាក់ មកពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អធិការក្រុងស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាលនានា ក្នុងក្រុងព្រះសីហនុ។

លោកផៃ សុភ័ក្រ ប្រធានកម្មវិធីCJD (អង្គការAPLE) និងលោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងទទួលការងារ យ៉េនឌឺ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលា ខិតខំរៀនសូត្រ ទទួលយកចំណេះដឹង យកទៅអនុវត្តជាក់ស្តែងក្នុងពេលបំពេញការងារកុំឲ្យមានការឆកល្វែង។

website_news/2019120703.txt · Last modified: 2019/07/12 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki