website_news:2019120801

អន្តរសាសនា នឹងប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរួមគ្នានៅសប្តាហ៍ក្រោយ

http://bayontv.com.kh/ 10/08/2019

ភ្នំពេញ ៖ រាជរដ្ឋាភិបាល និងអន្តរសាសនា មានដូចជា សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រឹះ នឹងធ្វើការដង្ហែរក្បួន មួយនៅសប្តាហ៍ក្រោយ ដើម្បីប្រារព្ធទិវាប្រយុទ្ធប្រឆាំង និងការជួញដូរ មនុស្សដោយក្បួនដង្ហែនេះ នឹងមានសារជាច្រើនបង្ហាញដល់ប្រជាជនកម្ពុជា ឲ្យកាន់តែយល់ ច្បាស់បន្ថែមទៀតទាក់ទង នឹងការជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីប្រជុំជាមួយភាគីពាក់ព័ន្ធ និងតំណាងសាសនា នានា នៅប្រទេសកម្ពុជា នារសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្សបានឲ្យដឹងថា ក្បួនព្យុហយាត្រា ដែលមានពុទ្ធបរិស័ទ សាសនា នានាចូលរួមនេះនឹង ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ខាងមុខនេះ ដោយក្បួននឹងចាប់ផ្តើមពីមុខវត្តបទុមបតី ឆ្ឆោះ ទៅកាន់មជ្ឈមណ្ឌលកំសាន្ត កោះពេជ្រ ហើយអាចនឹងមានមនុស្សចូលរួមជិតពីរពាន់នាក់។

លោកជំទាវ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងនិងបានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំសកម្មបន្ថែមទៀត ក្នុងការស៊ើបអង្កេត ការពារទប់ស្កាត់ជួញដូរមនុស្សនេះ ឲ្យបានល្អប្រសើរខណៈក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ អាជ្ញាធរបានបង្ក្រាប ការជួញដូរមនុស្សនិងផ្លូវភេទ បានកើនឡើង ជាងឆ្នាំ កន្លងទៅ រហូតដល់ជិត២០ភាគរយនោះ។

លោកជំទាវ បានឲ្យដឹងថា ការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ បានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន៧៨ករណី លើ៦២ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%)។បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាលាដំបូងចំនួន៩៧នាក់ និងសង្គ្រោះជនរងគ្រោះចំនួន២៦៣នាក់ (លើ១០៦នាក់) កើន១៥៧នាក់ ស្មើនឹង១៤៨%៕

website_news/2019120801.txt · Last modified: 2019/08/12 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki