website_news:2019130201

សិក្ខាសាលាលើកទី១ក្រោមប្រធានបទ ´ការជួញដូរមនុស្សនាសម័យទំនើប´ប្រារព្ធធ្វើឡើងក្រោមកិច្ចសហការពីប្រទេសអង់គ្លេស

http://cambodiapolice.com/policekh/ 10:05 am 13 កុម្ភះ 2019

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ប្រធានស្តីទី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានលើកឡើងថា សកម្មភាពជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារនៅកម្ពុជានៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងក្នុងនោះរួមមាន បញ្ហាពេស្យាចារ ជួញដូរព្រហ្មចារី អាជីវកម្មផ្លូវភេទ ការពពោះជំនួសនិងការជួញដូរសរីរាង្គជាដើម។ មានប្រសាសន៍ខណៈដែលឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ប្រធានស្តីទី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាង អោយឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាស្តីពី ´ការជួញដូរមនុស្សនាសម័យទំនើប´ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៩នេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង បានបន្ថែមអោយដឹងថា៖ការធ្វើចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេសដោយខុសច្បាប់ក៏នៅតែជាបញ្ហាប្រឈមដូចជា សុំទាន នេសាទសមុទ្រ បំរើការងារតាមផ្ទះនិងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។ឯកឧត្តមបន្ថែមអោយដឹងថាតាមរយៈសិក្ខាសាលាដែលលប្រារព្ធធ្វើនៅពេលនេះកំលាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិងបានទទួលនៅបទពិសោធន៍ថ្មីមួយទៀតពីគ្រូឧទ្ទេស ដែលអញ្ជើញមកពីចក្រភពអង់គ្លេសធ្លាប់មានបទពិសោធន៍ក្នុងការងារអនុវត្តប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋ បទល្មើសជូញដូរមនុស្ស មកចែលរំលែកដល់នគរបាលជំនាញបន្ថែមទៀត។ គួរបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទី១ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃជាមួយអង្គការក្តីសង្ឃឹម និងយុត្តិធ៌ម (Hope For Justice Organization) ។សិក្ខាសាលាមានរយៈពេលពីរថ្ងៃស្តីពី ´ការជួញដូរមនុស្សនាសម័យទំនើប´ ចាប់ផ្តើមពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែកុម្ភៈ មានការចូលរួមពីសំណាក់ សិក្ខាកាមជាស្នងការរង ទទួលបន្ទុកនិងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តាមបណ្តាស្នងការដ្ឋានរាជធានី ខេត្ត ដែលកំពុងអនុវត្តផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស៕

website_news/2019130201.txt · Last modified: 2019/02/13 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki