website_news:2019130204

ឃាត់ខ្លួនពលករខុសច្បាប់ ២៧នាក់ លួចធ្វើការកាត់ដេរ ដោយគ្មានច្បាប់អនុញ្ញាត

http://www.pheaktraofficial.com/ 12-02-2019

ប្រទេសថៃ:កាលពីម៉ោង៣រសៀល ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ កម្លាំងសមត្ថកិច្ចចម្រុះថៃនៃតំបន់ បាងប៉ន ទីក្រុងបាងកក ប្រទេសថៃ ធ្វើការចុះត្រួតពិនិត្យទីតាំងកាត់ដេរមួយកន្លែង ស្ថិតនៅក្នុងអាគារបួនជាន់ លេខ ៦៥/៤២ (ច្រក)អេកកាឆៃ៨៦ ស្ថិតនៅក្នុងសង្កាត់ខ្លងបាងប្រាន ខ័ណ្ឌបាងប៉ន ជាយក្រុងបាងកក ប្រទេសថៃ។ ក្នុងការចុះត្រួតទីតាំងកាត់ដេរខាងលើ កម្លាំងសមត្ថកិច្ចថៃ បានរកឃើញពលករខុសច្បាប់សរុបចំនួន ២៧ នាក់ ប្រុស ១៦នាក់ ស្រី ១១នាក់ គ្មានឯកសារស្គាល់ខ្លួនទាំង២៧នាក់ សមត្ថកិច្ចថៃបានធ្វើការឃាត់ខ្លួន ម្ចាស់កន្លែងកាត់ដេរម្នាក់ ឈ្មោះ កុដឆាផន ដេឆាស៊ិន អាយុ ៦១ ឆ្នាំ សញ្ជាតិថៃ តាមការសាកសួរស្ដ្រីជនជាតិថៃខាងលើបានសារភាពថា គាត់បានជួលអាគារនេះបើកកន្លែងកាត់ដេររយ:ពេល ៧ខែមកហើយ ដោយជួលពលករបរទេសមកធ្វើការ ដោយគិតប្រាក់ខែ ៩០០០បាត ក្នុងខែ។ បច្ចុប្បន្នម្ចាស់កន្លែងកាត់ដេរខាងត្រូវសមត្ថកិច្ចថៃធ្វើការចោទប្រកាន់ពីបទទទួលពលករបរទេសខុសច្បាប់អោយធ្វើការដោយគ្មានច្បាប់អនុញ្ញាត រួចកសាងសំណុំរឿងដើម្បីចាត់វិធានការតាមច្បាប់។

website_news/2019130204.txt · Last modified: 2019/02/13 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki