website_news:2019130205

ពលករជាច្រើននាក់ ត្រូវបានយោធាថៃចាប់ខ្លួននៅតំបន់ នគបាលវរ:ការពារព្រំដែនគោក៧០២ ក្រោមការគ្របគ្រងរបស់វរ:សេនីយ៍ឯក គង់ សុខាន់

https://www.chnchannel.com/ អត្ថបទដោយ Asmatt កាលបរិច្ឆេទ ថ្ងៃទី 13 ខែ កុម្ភះ ឆ្នាំ 2019

ឧត្ដរមានជ័យ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍ពីពលរដ្ឋនៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យមកថា រយៈពេលមួយខែកន្លះកមហើយ បើគិតចាប់ពីដើមខែមករា មកដល់ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតំបន់នគបាលវរៈការពារព្រំដែនគោក លេខ៧០២ ដែលគ្រប់គ្រងដោយលោកវរសេនីយ៍ឯក គង់ សុខាន់ មានពលករកាប់ឈើក្រញូងចំនួន៨នាក់ហើយ ត្រូវយោធាថៃចាប់ខ្លួនបញ្ជូនយកទៅផ្ដន់ទាទោសទៅតាមច្បាប់ប្រទេសថៃ។

ប្រភពច្បាស់ការបានបង្ហើបឱ្យដឹងថា ដើមហេតុ នឹងជាមូលហេតុ នៅពីក្រោយនៃការចាប់ខ្លួន ពលករខ្មែរជាញឹកញាប់ពីសំណាក់យោធាថៃជាញឹកញាប់នោះ គឺមានមេឈ្មួញដុះស្លែម្នាក់ ឈ្មោះ ឈឿង ស័ក្ក បានប្រមូលទិញឈើប្រណិតផ្ដាច់មុខនៅតំបន់ នគបាលវរៈការពារព្រំដែនគោក៧០២ ដែលគ្រប់គ្រងដោយលោកវរៈសេនីយ៍ឯក គង់ សុខាន់។ ដោយសារតែមានមេឈ្មូញប្រមូលទិញឈើក្រញូងឈ្មោះ ឈឿង ស័ក្ក នៅតំបន់នគបាលវរៈការពារព្រំដែលគោក៧០២ ដោយមិនមានការទទួលខុសត្រូវ និងមិនខ្វលអ្វីទាំងអស់ពីសំណាក់លោកលោកវរៈសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការនគបាលវរៈការពារព្រំដែនគោក៧០២ នោះ ទើបបណ្ដាលឱ្យប្រជាពលរដ្ឋរស់នៅក្នុងសង្កត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ទទួលរងគ្រោះដោយសារអាជ្ញាធរថៃចាប់ខ្លួនជាញឹកញាប់។ ជាក់ស្ដែង មួយខែកន្លះមកនេះ ត្រូវបានចាប់ខ្លួនរហូតដល់ចំនួន៨នាក់មកហើយ។

មេឈ្មួញប្រម៉ូលទិញឈើក្រញូងផ្ដាច់មុខ នៅតំបន់នគបាលវរៈការពារព្រំដែនគោ៧០២ ឈ្មោះឈឿង ស័ក្ក កាលពីឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចស្រុកអន្លង់វែង ចាប់បង្ក្រាបបានរថន្ដដឹកឈើនាងនួនមួយលើករួចមកហើយ នៅគ្រាដែលដឹកឈើចូលស្រុកអន្លង់វែង។ រហូតទល់និងពេលនេះ ឈ្មោះឈឿងស័ក្ក នៅតែល្បីឈ្មោះនៅតំបន់ខាងលើដ៍ដែល ដែលគេសង្ស័យថាបានត្រូវរ៉ូវគ្នា ជាមួយលោក វរសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការវរៈ៧០២ ច្រើនឆ្នាំមកហើយ ហើយក៏មិនដែលមានករណីបង្ក្រាបឈើរបស់មេឈ្មួញនេះទេ។

លោកវរសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការនគបាលវរៈការពារព្រំដែនគោកលេខ៧០២ បានឱ្យដឹងថា ពលករភាគច្រើននាំគ្នាចូលតាមកន្លែងដែលគ្មានកងកម្លាំងឈរជើង ហើយជាពិសេសដឹកតាមរថយន្ដចូលតាមច្រកទ្វារអន្តរជាតិអូស្មាច់តែម្ដង ដែលមិនមែនជាកន្លែងលោកទទួលខុសត្រូវនោះទេ៕ ប៊ុនរិទ្ធី

website_news/2019130205.txt · Last modified: 2019/02/13 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki