website_news:2019130606

ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាង៦៥នាក់ ត្រូវបានរកឃើញនៅលើទូកខូចនៅសមុទ្រភាគខាងត្បូងថៃ

http://www.rasmeinews.com/ June 13, 2019, 8:17 AM

ក្រុមមន្ត្រីយោធាជើងទឹកថៃ បាននិយាយនៅថ្ងៃពុធ ទី១២ ខែមិថុនាថា ក្រុមជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាងចំនួន៦៥នាក់ ត្រូវបានរកឃើញនៅលើទូកខូចមួយនៅសមុទ្រ នៅភាគខាងត្បូងនៃប្រទេសថៃ។ ទូកនេះ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារនៅសមុទ្រភាគខាងត្បូងថៃ ចម្ងាយ៤០០គីឡូម៉ែត្រពីព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៧៤០.០០០នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការបង្ក្រាបឃោរឃៅរបស់កងទ័ពកាលពីឆ្នាំ២០១៧ ប្រឆាំងក្រុមជនជាតិភាគតិចដែលមិនមានរដ្ឋនេះនៅក្នុងប្រទេសដែលមានពុទ្ធសាសនិកភាគច្រើននេះ។ ភាគច្រើននៃក្រុមអ៊ីស្លាមរ៉ូហ៊ីងយ៉ាង បានរត់គេចខ្លួនទៅជំរំជនភៀសខ្លួនដែលមានមនុស្សច្រើននៅប្រទេសបង់ក្លាដែស ខណៈដែលអ្នកផ្សេងទៀតបានធ្លាក់ចូលក្នុងអំពើការជួញដូរមនុស្ស នៅពេលពួកគេស្វែងរកជីវិតប្រសើរនៅប្រទេសម៉ាឡេស៊ីឬថៃនោះ៕ដោយ៖សុខា/sn

website_news/2019130606.txt · Last modified: 2019/06/13 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki