website_news:2019130802

ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ដឹកនាំកិច្ចប្រជុំគណៈកម្មាការអន្តរះក្រសួង ត្រៀមកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រី លើកទី៥ និងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីលើកទី៣ នៃប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង ថៃ

https://www.facebook.com/ithsamheg/ អ៊ិត សំហេង - Ith Samheng 13-08-2019

ព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដមបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ដឹកនាំកិច្ចប្រជុំគណៈកម្មាការអន្តរះក្រសួង ត្រៀម កិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រី លើកទី៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ នៃប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង ថៃ CLMVT នាសប្ដាហ៍ទី៣ខែ កញ្ញា នៅខេត្តសៀមរាប។ ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទ នៃកិច្ចប្រជុំការតភ្ជាប់ប្រព័ន្ធសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ ដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះ បណ្ដាប្រទេសក្នុងតំបន់ និងសម្រាប់កម្ពុជាយើង។ អង្គប្រជុំបានឯកភាពខ្ពស់ផែនការរៀបចំដើម្បីកម្ពុជា ជាម្ចាស់ផ្ទះដីល្អក្នុងកិច្ចប្រជុំនេះ។

website_news/2019130802.txt · Last modified: 2019/08/13 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki