website_news:2019130901

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការដៃគូ ដែលភាគីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://gdlf-kh.com/ 12/09/2019 Kim Sopha

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងមហាផ្ទៃ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការដៃគូ ដែលភាគីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពី គណៈប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគណៈប្រតិភូអង្គការដៃគូ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ពិធីចុះហត្ថលេខានេះខាងលើក្នុងគោលបំណង ដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីលើកកម្ពស់សុខមាលភាពសង្គម តាមរយៈការបង្កើត ទប់ស្កាត់ និងឆ្លើយតបឲ្យកាន់តែល្អ ប្រសើរឡើងលើសិទ្ធិកុមារ និងប្រាកដថាកុមារទទួលបាននូវការការពារ។ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ អង្គការដែនដីមនុស្ស-ហូឡង់ដ៍ ប្រចាំកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្យ តាមរយៈយន្តការជាតិ និងថ្នាក់ក្រោមជាតិ និងធ្វើកិច្ចសហការរួមគ្នាលើសកម្មភាពជាក់ស្ដែង ក្នុងការបង្ការ ទប់ស្កាត់ ការប្រឆាំងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្សេងៗ និងការរំលោភបំពានផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍។

website_news/2019130901.txt · Last modified: 2019/09/13 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki