website_news:2019130902

អគ្គស្នងការដ្ឋាននគរបាលជាតិនិងភ្នាក់ងារឧក្រិដ្ឋកម្ម NCA សហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងការប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

http://www.cen.com.kh/ September 13, 2019

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿបានថ្លែងថា ភ្នាក់ងារឧក្រិដ្ឋកម្ម NCA និងអគ្គស្នងការដ្ឋាននគរបាលជាតិ ភាគីទាំងបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រសើរ ក្នុងការប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងការជូញដូរកុមារ និងអនីតិជន

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យលោក Gerry McGowan មន្ត្រីទំនាក់ទំនងភ្នាក់ងារឧក្រិដ្ឋកម្ម NCA ចប់អាណត្តិ ចូលជួបជម្រាបលា និងណែនាំលោក Peter Vernon មន្ត្រីទំនាក់ទំនងភ្នាក់ងារឧក្រិដ្ឋកម្ម NCA ថ្មី ចូលជួបសម្តែងការគួរសម នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ឆ្លងតាមការធ្វើកិច្ចសហការកន្លងមករវាងស្ថាប័ន NCA និងអគ្គស្នងការដ្ឋាននគរបាលជាតិ ភាគីទាំងបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តការណ៍បានយ៉ាងល្អប្រសើរ ក្នុងការប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងការជូញដូរកុមារ និងអនីតិជន។ ជាក់ស្តែងនៅពេលថ្មីៗនេះ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាប់ខ្លួនក៏ដូចជាបង្ក្រាបនូវជនល្មើសរំលោភផ្លូវភេទលើកុមារតាមសំណើររបស់ NCA ផងដែរ។ នៅក្នុងជំនួបពិភាក្សានេះផងដែរ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានលើកទឹកចិត្តឲ្យ NCA បន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាល ជាពិសេសពាក់ព័ន្ធទៅនឹងជំនាញប្រឆាំងការជូញដូរមនុស្ស។

ជាការឆ្លើយតប ភាគី NCA បានប្តេជ្ញាថា នឹងជួយកម្ពុជាទៅលើវិស័យនេះ និងសន្យាផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងបទល្មើសលើកុមារមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាមូលដ្ឋានក្នុងការស៊ើបអង្កេតសហការធ្វើយ៉ាងណាការពារកុមារនៅក្នុងប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ស្ថាប័ន NCA និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា MOU ដែលបានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងស្ថាប័នទាំងពីរផងដែរ៕ ដោយ ៖ កូឡាប

website_news/2019130902.txt · Last modified: 2019/09/13 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki