website_news:2019130904

សិក្ខាសាលាណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន

http://www.mlvt.gov.kh/ Thursday, 12 September 2019 17:41 Written by MLVT

នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលា ធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន នៅសាល C នៃទីស្ដីការក្រសួង សរុបកម្មសិក្សាការីចំនួន ៩៣នាក់ (ស្រី ១២នាក់) ក្រុមគ្រួសារកម្មសិក្សាការីចំនួន១២នាក់ និងតំណាងក្រុមហ៊ុនចំនួន១០នាក់។ កម្មវិធីសិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្តល់ចំណេះដឹងជំនាញទន់ និងព័ត៌មានចាំបាច់មុនចេញដំណើរដល់កម្មសិក្សាការី ឱ្យមានការយល់ដឹងដូចខាងក្រោម៖

១-ការរៀបចំខ្លួន ដើម្បីធ្វើការនៅប្រទេសជប៉ុន

២-ភូមិសាស្រ្ត បរិស្ថាន និងវប្បធម៌នៅប្រទេសជប៉ុន

៣-ការធ្វើដំណើរតាមផ្លូវ និងការមកដល់ប្រទេសជប៉ុន

៤-ការធ្វើការងារ និងការរស់នៅក្នុងប្រទេសជប៉ុន ៥-ការគ្រប់គ្រងប្រាក់

៦-សុខភាព និងអនាម័យ

៧-ការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ

៨-សុវត្ថិភាព និងសេវាគាំទ្រ។

ក្រុមហ៊ុនដែលបានបញ្ជូនកម្មសិក្សាការី ទទួលការបណ្តុះបណ្តាលក្នុងសិក្ខាសាលានេះមានចំនួន ១០ គឺ

១. Ung Rithy Group Co., LTD

២. Asian Human Support (Cambodia) CO., LTD.

៣. Big Bi Imex Group CO., LTD.

៤. CJTT Trading CO., LTD.

៥. C A T M Asia Manpower Cooperation CO., LTD.

៦. GALA TOKYO Manpower CO., LTD.

៧. Global Employment Service (Cambodia) Co., LTD.

៨. Hirayama Co., LTD.

៩. Kei Kei (Cambodia) Human Resources Co., LTD.

១០. JNN International Economic and Technical Cooperation Co., LTD.

website_news/2019130904.txt · Last modified: 2019/09/13 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki