website_news:2019131103

ក្រឡាប់រថយន្ដដឹក ពលករខ្មែរ ស្លាប់០១នាក់ របួស១៤ នាក់

https://www.facebook.com/prakpheaktraofficial/ ប្រាក់ ភក្ត្រា-Prak Pheaktra 10-11-2019

យោងតាមរបាយការណ៍ ពីខេត្តចាន់បុរី ប្រទេសថៃ កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបានអោយដឹងថា មានករណីក្រឡាប់រថយន្តដឹកពលករខ្មែរធ្វើការបេះផ្លែឈើ បណ្ដាលអោយមានមនុស្សចំនួន ១៥នាក់ រងរបួសធ្ងន់ និងស្រាល នៅក្នុងមានពលករស្លាប់បាត់បង់ជីវិត០១នាក់។ ប្រភពពីភ្នាក់ងារសង្គ្រោះ (សារស្វាងបូរិណប៊ូនខេត្ដចាន់បុរី) ប្រាប់ថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិមួយ ស្ថិតក្នុងតំបន់ស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ សយដាវ និងមន្ទីរពេទ្យប្រាក់ប៉ុកក្លៅ ខេត្តចាន់បុរី។ ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកនេះ គឺបណ្ដាលមក ពីរថយន្ដបែកកង់ ។

website_news/2019131103.txt · Last modified: 2019/11/13 13:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki