website_news:2019131104

កម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃម្នាក់រកស៊ីក្លែងបន្លំប័ណ្ណស៊ីជម្ពូពលករបរទេស

https://www.facebook.com/prakpheaktraofficial/ ប្រាក់ ភក្ត្រា-Prak Pheaktra 08-11-2019

08/11/19 យោងតាមរបាយការណ៍ពីគេហទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានតម្រួតប្រទេសថៃ បានអោយដឹងថា កម្លាំងសមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ឈ្មោះ ធុងឆៃ ហៅ បែង អាយុ២៨ឆ្នាំ មួយនិងគ្រឿង ញៀនប្រភេទទឹកកក ចំនួន៤គីឡូក្រាម និងអត្តញ្ញាប័ណ្ណសញ្ជាតិថៃ ក្លែងក្លាយ ចំនួន១៧០សន្លឹក ប័ណ្ណស៊ីជម្ពូពលករ បរទេស ចំនួន១៩សន្លឹក ប័ណ្ណបើកបរ ចំនួន៨០សន្លឹក ព្រមទាំងត្រាក្លែងក្លាយរបស់នាយកដ្ឋានផ្សេងៗ និង ឧបករណ៍កុំព្យូទ័រ ចំនួនចំនួនទៀត ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនព្រមទាំងមានដីកាចាប់ ខ្លួនពីតុលាការចំនួន១៣ ដីកា។ ដោយសមត្ថកិច្ចស្រាវជ្រាវដឹងថា ជនសង្ស័យរកស៊ីទទួលធ្វើប័ណ្ណស៊ីជម្ពូក្លែងក្លាយ របស់ពលករបរទេសតាមហ្វេសប៊ុកដោយគិតធ្វើឯកសារក្លែងក្លាយក្នុងតម្លៃមួយសន្លឹក៣០០០បាត ប័ណ្ណបើកបរក្លែងក្លាយមួយសន្លឹក៤០០០បាត អត្តញ្ញាប័ណ្ណសញ្ជាតិថៃ ក្លែងក្លាយតំម្លៃមួយសន្លឹក៥០០០បាត អោយជនបរទេស បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចថៃកសាងសំណុំរឿងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

website_news/2019131104.txt · Last modified: 2019/11/13 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki