website_news:2019131105

ពីមុនពលករខ្មែរ ប៉ុន្តែបាត់បង់ភ្នែកក្លាយជាអ្នកសុំទានតាមកម្មវិធីបុណ្យ ដើម្បីចញ្ចឹមជីវិត

https://www.facebook.com/LabourOfficial/ ពលករ 10/11/19

ប្រភពព័ត៌មាន៖ ពីខេត្តឆាកឈើងសៅ ប្រទេសថៃ បានអោយដឹងថា កម្លាំងអាជ្ញាធរសង្គមកិច្ចខេត្ត សហការជាមួយ សមត្ថកិច្ច ខេត្តឆាកឈើងសៅ បានធ្វើការឃាត់ខ្លួនបុរសជនជាតិខ្មែរ០១នាក់ ឈ្មោះ ឆប ភេទប្រុស អាយុ២៣ឆ្នាំ ខណៈពេលកំពុងអង្គុយសុំទាននៅកម្មវិធីបុណ្យរលឹកខួបព្រះតេជព្រះគុណសូថន។ ប្រភពបន្ថែមប្រាប់អោយដឹងថា បុរសខាងលើ បានអង្គុយពាក់វ៉ែនតាខ្មៅកាន់ប្រអប់បរិច្ចាគប្រាក់ដោយសរសេរជាភាសាថៃថា “សូមចូលរួមបរិច្ចាគ ប្រាក់ជួយសង្គ្រោះជនពិការភ្នែក ” នៅក្នុងប្រអប់បរិច្ចាគមានទឹកប្រាក់ចំនួន១៣២៩បាត ២៥សាតាង។

តាមការសាកសួររបស់សមត្ថកិច្ច បុរសខាងលើបានប្រាប់ឲ្យដឹងថា គាត់បានចូលមកធ្វើការសំណង់នៅក្នុង ប្រទេសថៃ ប៉ុន្តែអកុសលគាត់បានជួបឧបទ្ទវហេតុកំពុងធ្វើការត្រូវដែកគោលភ្លាតត្រូវភ្នែក បណ្ដាលអោយគាត់មើល លែងឃើញ ធ្វើការអត់កើត ក៏ងាកមករករបរសុំទាន តាមកន្លែងដែលមានកម្មវិធីបុណ្យផ្សេងៗ ។ បច្ចុប្បន្នបុរសខាង លើត្រូវបានអាជ្ញាធរសង្គមកិច្ចប្រគល់ជូនសមត្ថកិច្ចអន្តោប្រវេសន៍ ខេត្តឆាកឈើងសៅ ដើម្បីបញ្ជូនអោយវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ។

website_news/2019131105.txt · Last modified: 2019/11/13 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki