website_news:2019131203

រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឲ្យបានលទ្ធផលជាអតិបរមា

http://bayontv.com.kh/ 12/12/2019

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលដៅការ ពារ និងលើកកម្ពស់សុវត្ថិភាពមនុស្សឲ្យបានល្អប្រសើរជាអតិបរមា ខណៈការជួញដូរមនុស្ស នេះនៅតែជាបញ្ហាក្ដៅគកុករបស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកនោះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ លើកទី១៣ ឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស » ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជាភ្ញៀវជាតិ អន្តរជាតិ មន្ដ្រីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ កម្មការិនី និងប្រជាពលរដ្ឋសរុបប្រមាណ៣,៥៥០នាក់នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះនៅសាលមហោស្របកោះពេជ្យ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បញ្ហាការជួញដូរមនុស្សនេះនៅតែជាបញ្ហា ស្មុគស្មាញដែលត្រូវរួមគ្នាបង្ការនិងដោះស្រាយ។

សម្តេច បានបន្តថា «រាជរដ្ឋាភិបាលបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តប្រយុទ្ធប្រឆាំងអំ ពើជួញដូរមនុស្ស ក្នុងគោលដៅការពារ និងលើកកម្ពស់ សុវត្ថិភាពរបស់មនុស្សគ្រប់រូប និង សន្តិសុខសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍របស់មនុស្សគ្រប់ភេទគ្រប់វ័យ ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្សដោយការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាពឲ្យលទ្ធផលល្អប្រសើរជាអតិបរមា»។ សម្តេច ក្រឡាហោម បានបន្តទៀតបេសកកម្មរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សគឺត្រូវតែបន្តធ្វើឲ្យកាន់តែសកម្ម អនុវត្តនូវវិធានការច្បាប់ឲ្យកាន់តែម៉ឺងម៉ាត់ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៩–២០២៣ ឲ្យសម្រេចបានទៅតាមគោលដៅដែលគ្រោងទុក។ យ៉ាងណាក៏ដោយសម្តេចក្រឡាហោមក៏បានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ ក្រសួង ស្ថាប័នជាសមាជិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនទាំងនៅថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងកិច្ចសហការល្អជាមួយប្រទេសពាក់ព័ន្ធ នៅក្នុងតំបន់ក៏ដូចជា ពិភពផងដែរ។

ជាមួយគ្នានោះសម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា កម្ពុជា បាននឹងកំពុងខិតខំជម្រុញអនុវត្តគោលការណ៍ទាំងឡាយ ដែលមានចែងក្នុងកតិកាសញ្ញាពិភពលោក«ស្តីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាពរៀបរយនិងស្របច្បាប់» ដែលហៅកាត់ថា GCM និងជំរុញបន្ថែមទៀតនូវការអនុវត្តអនុសញ្ញាអន្តរជាតិ «ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង»និងកិច្ចព្រមព្រៀងទាំងទ្វេភាគីពហុភាគីឲ្យបានម៉ឺងម៉ាត់ផងដែរ។ខណៈនោះដែរ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះជនខិលខូចដែលមានចេតនាបោកប្រាស់ តាមរូបភាពផ្សេងៗដូច ជាតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបផងដែរ ខណៈបច្ចុប្បន្ននេះ ការបោកប្រាស់នូវតាមប្រព័ន្ធអន ឡាញនេះបានកើតឡើងជាបន្តបន្ទាប់នោះ៕

website_news/2019131203.txt · Last modified: 2019/12/13 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki